Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនទទួលស្គាល់ការ Live លក់អនឡាញ ជាមុខជំនាញមួយ

  • បោះពុម្ព

រដ្ឋាភិបាលចេញទើបបានចេញផ្សាយបញ្ជីអំពីមុខជំនាញចំនួន ១០ ថ្មី ដែលក្នុងនោះមានមុខជំនាញទាក់ទងនឹងបច្ចេកវិទ្យាដូចជាការផ្សាយផ្ទាល់លក់ទំនិញលើអនឡាញ, វិស្វករ Blockchain និងអ្នកទីផ្សារលើអ៊ីនធឺណិត។

ការទទួលស្គាល់ការផ្សាយផ្ទាល់លក់ទំនិញជាមុខរបរមួយមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះពេលជំងឺកូវីដ១៩បានផ្ទុះឡើង អ្នក Live លក់អនឡាញមានចំនួនកាន់តែច្រើនឡើង។

ការ Live លក់អនឡាញជាវិធីងាយស្រួលមួយ ដោយសារអតិថិជនមិនចាំបាច់ទៅហាងផ្ទាល់ក៏ពួកគេអាចឃើញទំនិញដែលចង់ទិញបានច្បាស់ ហើយអាចទំនាក់ទំនងជាមួយអ្នកលក់ភ្លាមៗផងដែរ។ ក្រៅពីការ Live លក់ទំនិញអនឡាញ ចិនក៏ទទួលស្គាល់មុខរបរអនឡាញដទៃទៀតរួមមានអ្នកជំនាញធ្វើទីផ្សារលើអនឡាញ និងអ្នកជំនាញបង្រៀនលើអនឡាញផងដែរ

។ ទោះបីជារូបិយប័ណ្ណអេឡិចត្រូនិកត្រូវបានហាមឃាត់នៅឆ្នាំ ២០១៧ ចិននៅទទួលស្គាល់មុខជំនាញមួយចំនួនទាក់ទងនឹង Blockchain រួមមានវិស្វករ Blockchain ជាដើម។ គួរដឹងថាឆ្នាំមុនចិនបានទទួលស្គាល់មុខជំនាញជាច្រើនទាក់ទងនឹងអនឡាញ រួមមានអ្នកលេងកីឡា E-Sport, អ្នកបញ្ជាដ្រូន និងវិស្វករ AI ជាច្រើន៕


ដកស្រង់ពី៖sabay