Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយចេញតម្លៃ Google Pixel 4a ធូរជាងការរំពឹងទុក ៥០ដុល្លារ

  • បោះពុម្ព

គេរំពឹងថា Google នឹងប្រកាសចេញ Pixel 4a ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ដែលវាអាចនឹងមានតម្លៃ ៣៩៩ដុល្លារ ដូចជា Google Pixel 3a ដែរ។

ប៉ុន្តែពេលនេះវិបសាយ 9to5Google បានឲ្យដឹងថា Pixel 4a អាចមានតម្លៃចាប់ពី ៣៤៩ដុល្លារ ប៉ុណ្ណោះ សម្រាប់អង្គផ្ទុកទំហំ ១២៨GB។តម្លៃនេះអាចឲ្យវាមានប្រៀប ពេលប្រកួតប្រជែងនឹង iPhone SE និង Galaxy A51 នៅទីផ្សារសហរដ្ឋអាមេរិកដែលមានតម្លៃចាប់ពី ៤០០ដុល្លារ។ Pixel 4a រំពឹងថានឹងមានកាមេរ៉ាលេចធ្លោដូចជា Pixel 3a អមជាមួយ Software ពិសេស និងការអាប់ដេត Android ទៀងទាត់ផងដែរ។

កាមេរ៉ារបស់ Pixel 4a ជឿជាក់ថាមានទំហំ ១២MP ដូចកាមេរ៉ាមេរបស់ Pixel 4 និង Pixel 3a ដែរ។ បើតាមការលេចធ្លាយកន្លងមកនេះ បង្ហាញឲ្យឃើញថាវានឹងមានមុខងារគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលមានលើ Pixel 4 មានដូចជាមុខងារថតហ្វូងតារាជាដើម។ Google Pixel 4a អាចនឹងប្រកាសចេញនាថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ ក្នុងកម្មវិធីប្រកាសចេញជាផ្លូវការនៃប្រព័ន្ធប្រតិបត្តិការ Android 11 ហើយអាចចេញលក់នៅប៉ុន្មានថ្ងៃបន្ទាប់៕

ដកស្រង់ពី៖sabay