Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងសេអ៊ូលនឹងដាក់ដំណើរការយានយន្តបើកស្វ័យប្រវត្តិនិងមនុស្សយន្តដឹកជញ្ជូននៅលើផ្លូវជាក់ស្តែ

  • បោះពុម្ព

រដ្ឋបាលក្រុងសេអ៊ូលនឹងដាក់ដំណើរការយានយន្តបើកស្វ័យប្រវត្តិចំនួន ៧ គ្រឿងនិងមនុស្សយន្តដឹកជញ្ជូនចំនួន ៣ គ្រឿងនៅលើដងផ្លូវជាក់ស្តែងក្នុងទីក្រុង ដែលជាផ្នែកមួយនៃគម្រោងចល័តទីឆ្លាតវៃរបស់ខ្លួន។

យោងតាមវេបសាយ Pulse បានឱ្យដឹងថា ទីក្រុងសេអ៊ូលបានរៀបចំពិធីបើកសម្ភោធកម្មវិធីនេះកាលពីថ្ងៃអង្គារទី១២ឧសភានៅសង្កាត់សានហ្គាមដុង ភាគខាងលិចទីក្រុងសេអ៊ូលជាមួយក្រុមហ៊ុន LG Uplus ក្រុមហ៊ុន Unmanned Solution ក្រុមហ៊ុន Control Works ក្រុមហ៊ុន Dogugonggan ក្រុមហ៊ុន SML ក្រុមហ៊ុន Automos ក្រុមហ៊ុន Spring Cloud និងសាកលវិទ្យាល័យយ៉ុនសី។

ទីក្រុងសេអ៊ូលនឹងដំណើរការឡានក្រុងចំនួន ៣ រថយន្តខ្នាតតូចចំនួន ៤ និងមនុស្សយន្តដឹកជញ្ជូនចំនួន ៣ នៅលើដងផ្លូវដែលមិនមានការគ្រប់គ្រងនៅក្នុងសង្កាត់សាងហ្គាមដុងដើម្បីធ្វើការសាកល្បងរថយន្តនិងមនុស្សយន្តស្វ័យប្រវត្តិនៅក្នុងស្ថានភាពផ្លូវពិតជាក់ស្តែង។

យានយន្តទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់សេវាកម្មដឹកភ្ញៀវដោយគ្មានការប៉ះពាល់គ្នា ការចតស្វ័យប្រវត្តិ និង សេវាកម្មដឹកជញ្ជូនទំនិញទៅកន្លែងដែលរថយន្តមិនអាចទៅដល់។ ទីក្រុងសេអ៊ូលនិយាយថារថយន្តគ្មានអ្នកបើកបរទាំងនោះត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាបច្ចេកវិជ្ជាខ្ពស់និងប្រព័ន្ធដែលអាចចាប់សញ្ញាចរាចរណ៍រៀងរាល់ ០,១ វិនាទីដើម្បីការពារគ្រោះថ្នាក់៕

ដកស្រង់ពី៖រស្មីកម្ពុជា