Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ័​យ​លី ដា​ឡែ​ន បង្ហាញ​អារម្មណ៍​សោក​សៅ​ពេល​នឹក​កូនប្រុស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកមេម៉ាយ ក្រមិចក្រមើម ឆ័យលី ដាឡែន ដែលញឹកញាប់បានបង្ហាញនូវភាពរីករាយ នៅចំណោមមិត្តៗ ក៏ស្រាប់តែឃើញនាងបង្ហោះរូបថតជាមួយកូនប្រុស។

នាងថែមទាំងចេញវាចានឹកកូន ហើយថែមទាំងបោះពាក្យដែលម្តាយគ្រប់រូបមិនដែលចង់ ទុកកូនចោលឡើយ។ នេះប្រហែលជានាងស្ថិតក្រោមលក្ខខណ្ឌណាមួយ ជាមួយអតីតក្រុមគ្រួសារប្តី ទើបបានជារងសម្ពាធបែបនេះ។ ឆ័យលី ដាឡែន បានបែកបាក់ប្តីក្មេងអស់ជាច្រើនឆ្នាំមកហើយ ដោយនាងបានប្រគល់កូនប្រុសម្នាក់ទុកអោយខាងប្តីមើលថែគ្រប់គ្រង។

ស្នាមបែកបាក់ធ្វើឱ្យតារា យេរៗរូបនេះ ស្បថមិនយកប្តីក្មេងទៀតនោះទេ បើដល់គូប្រហែលជាបុរសមានវ័យប្រហែលនាង ឬបងតិចតួច។ បែកពីកូនប្រុស មានគេជាច្រើនបាននិយាយឱ្យដាឡែនថា ជាម្តាយមិនគិតពីកូន ស្ត្រីគ្រប់រូបលំបាកប៉ុណ្ណាឱបក្រសោបកូនដេរ។ យ៉ាងណាក៏ដោយ ក៏ ដាឡែនក្រឡេកទៅលើ បណ្តាញសង្គមរបស់ ឆ័យលី ដាឡែន បានសរសេរបង្ហោះថា «មិនដែលភ្លេច នៅតែនឹក ច្រើនឆ្នាំហើយមិនដែលដឹង ហើយមិនដែលជួបមុខ បានត្រឹមមើលតែរូបថត អ្នកមិនមែនជាខ្ញុំ ដូច្នេះអ្នកមិនយល់ទេ គ្មានម្តាយណាមិនស្រលាញ់ ហើយមិននឹកកូនទេ។

ហើយមិនចង់និយាយវែងឆ្ងាយទេ អ្នកណាសាងអី អ្នកនឹងទទួល»។ ទ្រាំស្តាប់ទាំងឈឺចាប់ ដោយសារគេមិនដឹងរឿងចេះថា ឬចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹងនោះទេ។ គ្រប់គ្នាដែលបានឃើញនាងបីបមថើបកូន ពិតជាអាណិតនាង មិនដឹងថា រាល់ថ្ងៃនាងឈឺចាប់បែបណានោះទេ នៅពេលរស់ឃ្លាតពីកូនបែបនេះ។

ដកស្រង់ពី៖ កោះសន្ដិភាព