Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អាតប្លែកភ្នែក...ផ្ទះ ព្រាប សុវត្ថិ រៀបចំ​ត្រៀមបើកហាងរួចហើយ!

  • បោះពុម្ព

ស្របពេលដែលកំពូលតារាចម្រៀងកម្ពុជា លោក ព្រាប សុវត្ថិ កំណត់យកថ្ងៃជោគ ថ្ងៃជ័យក្នុងការបើកហាងរបស់ខ្លួនជាផ្លូវការនៅដើមសប្ដាហ៍នេះ Sabay សូបបង្ហាញជូនប្រិយមិត្តនូវរូបភាពខ្លះៗពីទីនោះ។

តោះ...! ប្រិយមិត្តកុំឲ្យខាតពេលយូរ សូមចូលទស្សនារូបភាពទាំងនេះទាំងអស់គ្នា ហើយបើចាប់អារម្មណ៍ចាំទៅទស្សនា និងភ្លក់ម្ហូបអាហារដោយផ្ទាលនៅផ្ទះរបស់ លោក ព្រាប សុវត្ថិ ដោយផ្ទាល់តែម្ដង៖ មុខជំនួញថ្មីដែលកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មី ហង្ស មាស បោះទុនរកស៊ីដោយផ្ទាល់នេះ គឺអាហារដ្ឋានដែលមានឈ្មោះថា "ផ្ទះ ព្រាប សុវត្ថិ”។

ហាងនេះ មានបម្រើជូនប្រិយមិត្តនូវបុកល្ហុង និងម្ហូបបែបខ្មែរជាង១០មុខផ្សេងទៀត ប្រកបដោយរសជាតិឆ្ងាញ់ និងអនាមយខ្ពស់ ព្រមទាំងមានទីតាំងធម្មជាតិល្អទៀតផង។ ទីតាំងនៅក្បែរវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ៕

ដកស្រង់ពី៖ Sabay