បណ្តាញសង្គម

គ្រាន់តែ​ឃើញ​ចំណងជើង​ក៏​ញាក់សាច់​ដែរ «​ប្តី​សាច់ថ្លៃ​របស់ខ្ញុំ​»​

ថៃ៖ ខ្សែភាគយន្តថ្មីរបស់តារាសម្តែងប្រុសសង្ហាលោក Mark Prin និងបាង Mew Nittha រឿង «My Husband in law» ឬ«ប្តីសាច់ថ្លៃរបស់ខ្ញុំ»

កំពុងទទួលបានការគាំទ្រខ្លាំងនៅប្រទេសថៃ ខណៈទស្សនិកជននៅខ្មែរក៏កំពុងតាមដានសាច់រឿងនេះយ៉ាងខ្លាំងផងដែរ ។ សម្រាប់បងប្អូនដែលបានមើលរឿងភាគថ្មីរបស់តារាសម្តែងជួរមុខថៃ លោក Mark Prin និងនាង Mew Nittha នៅក្នុងខ្សែភាគយន្តភាគរឿង « My Husband in law» ប្រហែលជាបានដឹងហើយថា សាច់រឿងមួយនេះ មានភាពទាក់ទាញខ្លាំងយ៉ាងណា ព្រោះតែតួប្រុសអត់មានចិត្តស្រលាញ់តួស្រីអីបន្តិច តែត្រូវបង្ខំឲ្យរៀបការជាមួយតួឯកស្រី ដោយសារចង់ជួយតួឯកស្រីមិនបាច់ទៅរៀបការជាមួយនឹងសេដ្ឋីវ័យចំណាស់ ។

គិតត្រឹមថ្ងៃទី១៨ ឧសភា ខ្សែភាគយន្តរបស់តារាសម្តែងទាំងពីរនេះ ទើបតែចាក់បញ្ចាំងត្រឹមភាគទី៧ តែប៉ុណ្ណោះ លើប៉ុស្តិ៍លេខ៣របស់ថៃ ប៉ុន្តែចំនួនអ្នកទស្សនារឿងមួយនេះនៅក្នុងប្រទេសឈានរហូតដល់៤,៥ ភាគរយ ។ នេះបើយាងតាមពត៌មាននៅក្នុងស្រុករបស់ Nielsen Thailand ។

បើប្រៀបធៀបទៅនឹងខ្សែភាគយន្ត ដែលចាក់បញ្ចាំងដំណាលគ្នា រឿងមួយនេះទទួលបានការគាំទ្រខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ។ ខណៈរឿងរបស់ weir និង Stephany មានចំណងជើងថា « Poo Bao Indy Yayee Inter» ។ គួរបញ្ចាក់ផងដែរថា រឿង« My Husband in law» ទើបតែចាក់បញ្ចាំងអោយទស្សនាដើមខែ ឧសភាប៉ុណ្ណោះ ប៉ុន្តែតាំងពីភាគទី១មកម្ល៉េះ គឺរឿងមួយនេះ កាន់តែទទួលបានការគាំទ្រទ្វេដងពីរមួយ សប្តាហ៍ទៅមួយសប្តាហ៍ ។

និយាយពីសាច់រឿងនេះត្រួសៗ គឺថាតួឯកស្រីលួចស្រលាញ់តួឯកប្រុស ខណៈលោក Mark Prin ដែលជាតួឯកប្រុសត្រូវបានបង្ខំរៀបការជាមួយ Mew Nittha ដែល Mark មិនបានស្រលាញ់ Mewនោះទេ ហើយក៏មិនមែនជានារីម្នាក់ដែល mark ចង់បាននោះដែរ ពីព្រោះតែ Mew មិនចង់រៀបការជាមួយនឹងសេដ្ឋីអ្នកមាន ទើបបានជារៀបការបែបនេះ។

នៅអំឡុងពេលរៀបការហើយ អ្នកទាំងពីរមិនមានភាពចុះនឹងគ្នាសម្រុងនោះទេ ពីព្រោះតែ Mew ស្រលាញ់ Mark តែម្នាក់ឯង ប៉ុន្តែមិនយូរប៉ុន្មានអ្នកទាំងពីរបែបជាស្រលាញ់គ្នាទៅវិញ ៕

ដកស្រង់ពី៖ កោះសន្ដិភាព