Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Chiellini ថា​បើ​ចង់​និយាយ​ជាមួយ Sarri ​ទាល់​តែ​កុំ​ទាន់​ងូតទឹក​

  • បោះពុម្ព

 

Giorgio Chiellini បាននិយាយថាអ្នកចាត់ការ Sarri ពិតជាចូលចិត្តបារីខ្លាំងណាស់ ហើយបើមានអ្នកណាទៅនិយាយជាមួយគាត់រួច ត្រូវតែទៅងូចទឹកចេញទៅបាន។

អ្នកចាត់ការរបស់ក្រុម Juventus ត្រូវបានគេដឹងថាជក់បារី ១ថ្ងៃប្រមាណជា៦០ដើមឯណោះ ហើយសូម្បីតែអំឡុងពេលឈរបញ្ជាកូនក្រុមក៏ត្រូវបានគេចាប់បានថាលួចទៅជក់បារីផងដែរ។

កត្តាចូលចិត្តបារីខ្លាំងនេះហើយ ទើបបានជាខ្សែការពារ Giorgio Chiellini ដែលជាកូនក្រុមរបស់លោក និយាយថាបើចង់ទៅនិយាយជាមួយលោក Sarri នោះ ត្រូវតែទៅងូចទឹកចេញទើបបាត់ក្លឹបផ្សែងបារី។ ខ្សែការពារសញ្ជាតិអ៊ីតាលី បាននិយាយដូច្នេះថា៖ “គ្មានអ្នកណាអាចហាមគាត់មិនឱ្យជក់បារីបានទេ។

វាជាចំណង់ចំណូលចិត្តរបស់គាត់។ អ្នកអាចទៅនិយាយជាមួយគាត់បានក្នុងការិយាល័យរបស់គាត់ មុនពេលងូតទឹក នៅឯកសណ្ឋានកីឡាដដែល ព្រោះថាមិនអីចឹងទេអ្នកនឹងជាប់ក្លឹបផ្សែងបារីមិនខាន”៕

ដកស្រង់ពី៖ Sabay