Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់ទូរសព្ទនៅក្បែរពេលគេង ជះផលអាក្រក់ស្មានមិនដល់

  • បោះពុម្ព

ផ្អែកតាមការណែនាំថ្មីមួយចេញផ្សាយដោយមន្ទីរសុខភាពនៃរដ្ឋ California ឲ្យដឹងថា ការរក្សាទុកទូរសព្ទនៅក្បែរពេលកំពុងគេង អាចបណ្ដាលឲ្យកើតមានជំងឺមហារីក និងមេជីវិតថយចុះ។

មន្ទីរសុខភាពបានណែនាំថាគួរដាក់នៅឲ្យឆ្ងាយពីខ្លួនគ្រប់ពេល ហើយពេលគេងគួរដាក់វានៅចម្ងាយឈោងដៃផុត។ ការធ្វើដូចនេះអាចកាត់បន្ថយការសាយភាយនៃសារធាតុវិទ្យុសកម្មពីសេវាទូរសព្ទ។

ទូរសព្ទបញ្ចេញរលកវិទ្យុដែលមានកម្រិតហ្រេ្វកង់ទាប ជាសារធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចមួយប្រភេទដែលកន្លងមកគេសិក្សាថាមិនមានប៉ះពាល់ដល់សុខភាពឡើយ។ ប៉ុន្តែមន្ទីរសុខភាពនៃរដ្ឋ California និយាយថា ពេលនេះមានការសិក្សាគ្រប់គ្រាន់ ដែលបង្ហាញថាសេវាទូរសព្ទ ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់សុខភាព ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន។

គ្មានការឯកភាពទូលំទូលាយក្នុងសហគមន៍វេជ្ជសាស្ត្រ ឬ វិទ្យាសាស្ត្រ អំពីចំណុចថាសេវាទូរសព្ទប៉ះពាល់ដល់សុខភាព ឬ មិនប៉ះពាល់នោះទេ។ យ៉ាងណាក្ដី នៅទីក្រុងមួយចំនួនក្នុងរដ្ឋ California ចាប់ផ្ដើមចេញការព្រមានជាសាធារណៈ មិនឲ្យកាន់ទូរសព្ទជាប់នឹងខ្លួន រយៈពេលយូរនោះទេ។

ជាពិសេសការទុកទូរសព្ទនៅជាប់ខ្លួន ពេលកំពុងដោនឡូដឯកសារធំ ឬ ពេលទស្សនាវីដេអូ ដោយសារវាជាពេលដែលទូរសព្ទជះវិទ្យុសកម្មខ្លាំងជាងធម្មតា។ វេជ្ជបណ្ឌិត Devra Davis នៃ Environmental Health Trust បាននិយាយថា ៖ "ការទុកទូរសព្ទជាប់ខ្លួនមិនមែនជាគំនិតល្អនោះទេ"។ ថ្មីៗនេះរដ្ឋាភិបាលប្រទេសបារាំង បានចេញការហាមឃាត់មិនឲ្យប្រើទូរសព្ទចាប់ពីថ្នាក់បឋមសិក្សា ដល់ ថ្នាក់មធ្យមសិក្សា ដោយសារតែលទ្ធផលនៃការស្រាវជ្រាវថ្មីអំពីផលប៉ះពាល់នៃទូរសព្ទ ប៉ុន្តែវេជ្ជបណ្ឌិត Devra និយាយថាយុវវ័យក៏គួរតែបារម្ភពីរឿងនេះដែរ៕

ដកស្រង់ពី៖sabay