Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លើ iPhone មានមុខងារ អាចថតរូប Long Exposure បាន តិចមិនដឹង?

  • បោះពុម្ព

Apple បានបន្តអាប់ដេតការថតរូប Live Photo នៅលើ iOS 11 សម្រាប់ iPhone 6s, 7, 8 និង iPhone X ជាដើម ដោយអាចបម្លែងរូបភាពនេះជារូបភាព Long Exposure ដូចនឹងកាមេរ៉ា DSLR ដែរ។

ខាងក្រោមនេះជាការបង្ហាញអំពីការប្រើមុខងារ Long Exposure លើ iOS 11 ៖

១. ដំបូងត្រូវប្រាកដថាមុខងារ Live Photo បានដំណើរការតាមពិតទៅរូបភាព Long Exposure បម្លែងចេញពីរូបភាព Live Photo ដូចនេះអ្នកត្រូវថតរូប Live Photo ឲ្យបានជាមុនសិន។ ដើម្បីបើកមុខងារ Live Photo នៅពេលថតរូប ចុចលើប៊ូតុងកណ្ដាលគេនៅជួរខាងលើ នៅពេលដំណើរការវានឹងចេញជាពណ៌លឿង រួមទាំងលោតជាអក្សរ "Live”។

២. ការថតរូប ដើម្បីឲ្យរូប Long Exposure មើលទៅស្អាត អ្នកត្រូវថតយករូបភាពដែលមាន Object បន្តមានសកម្មភាពជាប់ជានិច្ច (ដូចជារូបភាពរថយន្តកំពុងបើកលើថ្នល់ ឬ ទឹកធ្លាក់) ជាមួយនឹង Background ដែលស្ថិតនៅហ្នឹងថ្កល់។ បន្ថែមពីនេះអ្នកត្រូវទប់លំនឹង iPhone ឲ្យបានហ្នឹងតាមដែលអាចទៅរួចពេលកំពុងថតរូប Live Photo នេះ។

៣. កំណត់ Effect ពេលថតរូបរួច ចុចមើលរូបភាពរបស់អ្នក ដោយចូលតាមកម្មវិធី Photos ឬ ចុចលើ Icon ក្នុងកម្មវិធីថតរូបក៏បាន។ បន្ទាប់មកអូសឡើងលើ នៅលើរូបភាព Live Photo របស់អ្នក ឬ ចុចលើពាក្យ "Details” ដើម្បីបង្ហាញ Effect។ មានជម្រើសជាច្រើនឲ្យអ្នកជ្រើសរើស ប៉ុន្តែអ្វីដែលអ្នកត្រូវរើសពេលនេះគឺ "Long Exposure” ដែលស្ថិតនៅខាងចុងគេ។ពេលចុចភ្លាម iPhone របស់អ្នកនឹងបម្លែងរូបភាពទៅជារូប Long Exposure ភ្លែត។

ប្រសិនបើចង់បានរូបភាពដើមមកវិញ គ្រាន់តែធ្វើដូចការណែនាំខាងលើ រួចជ្រើសយក "Live Photo” ជាការស្រេច។បញ្ជាក់ថាការណែនាំខាងលើអាចអនុវត្តន៍បានតែនៅលើ iPhone ឬ iPad ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS 11 ហើយចំពោះ iPhone បានសម្រាប់តែ iPhone SE, iPhone 6s, iPhone 7, iPhone 8 និង iPhone X ប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay