Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គង់ សុ​ជាតិ ពោល​ពាក្យ​មួយ​ឃ្លា​ចាក់​ដោត​ចុក​ពេញ​បេះដូង ?

  • បោះពុម្ព

មួយឃ្លាទៀតហើយដែល គង់ សុជាតិ បានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយឃ្លាប្រយោគយកមកបង្ហោះកាន់តែហាក់ចូលជ្រៅន័យដៀមដាមអ្វីមួយ ។

សំណេរនេះបង្កអោយគេកាន់តែកាត់យល់ច្រើនឡើងៗហើយ ប្រហែលជាអ្នកនាងអាចជួបបញ្ហានៅក្នុងរង្វង់គ្រួសារ ។ លើសពីនេះពាក្យឃ្លាប្លែកៗជាច្រើន អ្នកនាងបង្ហោះធ្វើអោយលេចចេញការសន្និដ្ឋានច្រើន ។ សង្កេតឃើញថា តាំងពីអ្នកនាង គង់ សុជាតិ ចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រោះតែលេចឭថា រងសម្ពាធផ្លូវចិត្តរហូតស្លេកស្លាំង អស់កម្លាំង សម្រាកពេទ្យក៏មានសិល្បការិនីមួយចំនួនផ្ញើសារជូនពរអោយគង់ សុជាតិ រឹងមាំឡើង ។

ប្រការនេះទំនងគេដឹងរឿងខ្លះថា គង់ សុជាតិ រងសម្ពាធអ្វី ។ មកមើលលើ Captain ពិធីការិនីជើងចាស់នេះ លើកឡើងថា «កើតជាមនុស្សស្រី កុំគិតចង់ដណ្តើមរបស់អ្នកដទៃ ហើយកុំនិយាយថា ប្តីគេចូលមករកមុន បើខ្លួនឯងមិនចង់ដែរ គេក៏យកមិនបានត្រូវអត់» ។

ជុំវិញរឿង រ៉ាវ ចាន់ កែវនិមល បន្តបាត់វត្តមាននៅស្ថាប័នធំ ហើយបែកដៃគូនៅតែមានការជជែកសួរនាំចង់ដឹងថាចេញពីដើមចមអ្វីបានជាឈានដល់បំបែកដៃគូគ្នាដែលមានកម្មវិធីកន្លងមក ។ បើក្រឡេកទៅមើល អ្នកនាង គង់ សុជាតិ វិញឃើញថា អ្នកនាងបន្តដឹកដៃស្វាមីដំណើរការកម្មវិធីតន្ត្រីផ្សាយផ្ទាល់នាចុងសប្តាហ៍ ។ ពួកគេរំលេចថតរូបកាន់ដៃគ្នាញញឹម ដូចគូស្នេហ៍គ្រាដំបូង ៕

ដកស្រង់ពី៖ កោះសន្ដិភាព