Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្រុយ​កាន់​តែ​ចេញ​ច្បាស់​ សុខ ជំនោរ ប្រកាស​ពី​ផលិតកម្ម​ថ្មីជិត​ដំណើរហើយ!

  • បោះពុម្ព

អតីតអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះប្រចាំនៅផលិតកម្មរស្មី ហង្សមាស គឺលោក សុខ ជំនោរ និងក្រុមការងារជាង១០នាក់ផ្សេងទៀត កំពុងមមាញឹកផលិតបទចម្រៀងថ្មីៗ ដើម្បីត្រៀមបម្រើអារម្មណ៍ប្រិយមិត្ត។

បើទោះបីជាគេមិនទាន់ស្គាល់ឈ្មោះផលិតកម្មថ្មីរបស់លោក សុខ ជំនោរ ហើយថាតើមានតារាចម្រៀងណាខ្លះចូលរួមជាមួយលោកនោះ តែលោក សុខ ជំនោរ អះអាងថា ក្រុមផលិតបានដំណើរការការងាររបស់ខ្លួនបីខែហើយ ដោយបច្ចុប្បន្នមានបទចម្រៀងក្នុងដៃ២០បទហើយ។

បទចម្រៀងទាំងនោះ គឺជាប្រភេទបទចម្រៀងសម័យទំនើបចម្រុះ។ សុខ ជំនោរ៖"យើងគិតថាយ៉ាងហោចក៏បានជាង៥០បទដែរ ចាប់ពីពេលនេះរហូតផលិតកម្មមានឈ្មោះ និងច្បាប់អីផ្សេងៗជាផ្លូវការ ហើយខ្ញុំជាអ្នកផលិតត្រូវធ្វើមុន រីឯដៃគូកំពុងចាត់ចែងរឿងផ្សេង"។ លោក សុខ ជំនោរ ដែលប្រិយមិត្តបានទទួលស្គាល់នូវទឹកដៃតែងនិពន្ធបទចម្រៀងរបស់លោកកន្លងទៅ បានហក់ចូលក្នុងវិស័យសិល្បៈឡើងវិញតាមរយៈការបង្កើតផលិតកម្មថ្មី បន្ទាប់ពីលោកអាក់ខានជាច្រើនឆ្នាំក្នុងអាជីពនេះ។

លោកថា ផលិតកម្មថ្មីនេះ នឹងចេញជារូបរាង ហើយបានផ្សាយជាផ្លូវការនៅក្នុងឆ្នាំ២០២០ ប៉ុន្ដែលោកមិនទាន់បញ្ជាក់ថ្ងៃបើក។ លោក សុខ ជំនោរ ធ្លាប់បង្ហោះរូបថតរបស់លោកជាមួយក្រុមការងារផលិតបទចម្រៀងជាច្រើនរូបនៅក្នុងស្ទូឌីយូមួយកាលពីពេលថ្មីៗ ហើយបានព្រលយពាក្យថា ក្រុមលោកនឹងចូលមកបម្រើអារម្មណ៍ប្រិយមិត្តក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖ Sabay