Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបចាប់ផ្ដើមរៀនសរសេរកូដដំបូងៗ មិនចង់ចំណាយលុយ កុំរំលងគេហទំព័រទាំងនេះ

  • បោះពុម្ព

សម្របនឹងទីផ្សារការងារនៃវិស័យបច្ចេកវិទ្យាកំពុងរីករាលដាល សន្ទុះនៃសិស្សនិស្សិតដែលចាប់យកជំនាញ IT ក៏មានការកើនឡើង។

មូលដ្ឋានគ្រឹះនៃការសិក្សាភាសាកូដដំបូង ពិតជាសំខាន់ បែបនេះហើយ Sabay ចែករំលែកឲ្យអ្នករាល់គ្នាស្គាល់នូវគេហទំព័រ ៣ ដែលបង្រៀននូវអ្វីដែលទាក់ទងនឹងការសរសេរកូដ គួបផ្សំទាំងការសិក្សាឥតគិតថ្លៃ គ្មានដែនកំណត់ថែមទៀតផង។

១.CodeAcademy : ជាគេហទំព័រពេញនិយមបំផុតក្នុងការសិក្សាពីកូដ ដោយមានមនុស្សជាង ២៤ លាននាក់កន្លងមក ធ្លាប់ទទួលបានចំណេះដឹងនិងបទពិសោធន៍ពីគេហទំព័រមួយនេះ។ CodeAcademy នឹងតម្រង់ទិសអ្នកឲ្យស្វែងយល់ពីមូលដ្ឋានគ្រឹះដំបូងចាប់តាំងពីភាសា HTML & CSS, JavaScript, jQuery, PHP, Python និង Ruby ជាដើម។

២.GitHub : ពុំមានបុគ្គលជំនាញណាមួយ ដែលអាចចងចាំនូវកូដទាំងអស់បានរហូតនោះទេ ក៏នៅមានពេលខ្លះរាវរកសៀវភៅមកដោះស្រាយបញ្ហាម្តងៗ។ ជម្រើស GitHub នឹងជាតម្រូវការដែលអ្នកចង់បាន ដោយប្រមូលផ្តុំនូវសៀវភៅកូដជាង ៥០០ ក្បាល នៃ ភាសា ៨០ ផ្សេងៗពីគ្នា។ ជាទូទៅអ្នកចូលរួមសហការរមែង Update នូវអ្វីដែលថ្មីចូលគេហទំព័រមួយនេះជាញឹកញយ។

៣.W3School : ជាគេហទំព័រមួយដែលបង្កើតឡើងតាំងពី ឆ្នាំ ១៩៩៨ អ្នកអាចសិក្សាការសរសេរកូដតាម Online ដោយមានមូលដ្ឋានគ្រឹះនៃភាសាសំខាន់ៗជាច្រើនដូចជា HTML, CSS, JavaScript, PHP, AngularJS, SQL, Bootstrap, Node.js និង jQuery។ មិនតែប៉ុណ្ណោះបន្ទាប់ពីបង្រៀនអ្នកឲ្យចប់មួយមុខវិជ្ជាហើយ អ្នកក៏អាចសាកល្បងដោះស្រាយលំហាត់ទៅតាមកញ្ចប់សិក្សានីមួយៗ ថ្វីបើរកដំណោះស្រាយមិនបាន គេហទំព័រមួយនេះក៏មានផ្តល់នូវជំនួយជាចម្លើយបង្កប់មួយផ្នែកធំផងដែរ៕

ដកស្រង់ពី៖sabay