Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់បានមុខងារបើកបរស្វ័យប្រវត្តិលើឡាន Tesla ត្រូវចាយលុយប៉ុន្មាន?

  • បោះពុម្ព

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា មុខងារ "បើកបរស្វ័យប្រវត្តិ” (Full Self-Driving) នឹងឡើងថ្លៃ ១ ០០០ដុល្លារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

បច្ចុប្បន្ន Option មុខងារដ៏ពិសេសនេះមានតម្លៃ ៧ ០០០ដុល្លារ ដូច្នេះមានន័យថា វានឹងឡើងទៅ ៨ ០០០ដុល្លារ។ លោក Musk បានបន្ថែមទៀតថា Option មួយនេះ នឹងកាន់តែថ្លៃជាងមុនទៅទៀត ពោលគឺអាចលើសតម្លៃ ១០០ ០០០ដុល្លារ នៅពេលដែលមុខងារនេះមានសមត្ថភាពពេញលេញ។គួររំលឹកឲ្យដឹងថា មុខងារបើកបរស្វ័យប្រវត្តិ Full Self-Driving លើរថយន្ត Tesla ត្រូវបានបើកឲ្យទិញដំបូងក្នុងតម្លៃត្រឹម ៥ ០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបានឡើងថ្លៃបន្តិចម្តងៗរហូត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដកស្រង់ពី៖sabay