Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យក iPhone ខូចខ្លាំងថ្នាក់នេះ ទៅហាង Apple លទ្ធផលយ៉ាងណា?

  • បោះពុម្ព

ដោយចង់ដឹងថា Apple អាចជួសជុល iPhone X ដែលខូចខាតខ្លាំងបានឬអត់ ក្រុមការងារ Gizmo Slip បាននាំយក iPhone X ចំនួនបីគ្រឿង ខូចមើលសឹងលែងយល់ ទៅកាន់ Apple Store មួយកន្លែង។

iPhone X ទាំងបីគ្រឿងមានបែកអេក្រង់ខាងក្រោយយ៉ាងខ្លាំង និងមានស្ទើរតែដាច់ចេញពីគ្នា ប៉ុន្តែនៅប្រើបានធម្មតា។ ក្រោយពីបានយកទូរសព្ទទាំងបីទៅបង្ហាញបុគ្គលិកបម្រើផ្នែកសេវាកម្មនៅ Apple រួច បុគ្គលិកបានឆ្លើយថា ៖ "យើងមិនមានប្ដូរកញ្ចក់ខាងក្រោយនោះទេ”។បុរសជាម្ចាស់ទូរសព្ទបានសួរថា ៖ "តាមពិតទៅអ្នកគ្រាន់តែយកទូរសព្ទទាំងនេះ ហើយប្ដូរថ្មីឲ្យមកវិញតើមែនទេ?” បុគ្គលិកឆ្លើយថា ៖ "មែនហើយ”។ ចំពោះការយក iPhone X ដែលខូចខាតមកប្ដូរថ្មីនេះត្រូវចំណាយអស់ ៥៤៩ ដុល្លារ ។បុគ្គលិកបន្ថែម។

នៅចុងក្រោយបុរសជាម្ចាស់ iPhone X បានចំណាយ ១៥៤៧ ដុល្លារ ដើម្បីប្ដូរ iPhone X ដែលខ្ទេចខ្ទីជាមួយ iPhone ថ្មី ដែលជាធម្មតាបើទិញថ្មីគឺមានតម្លៃ ២ ៩៩៧ ដុល្លារ ឯណោះ។ តាមវីដេអូខាងលើនេះបង្ហាញថា Apple មិនទទួលជួសជុល iPhone ដែលខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែមានផ្ដល់ជម្រើសប្ដូរថ្មីឲ្យអតិថិជន៕


ដកស្រង់ពី៖sabay