Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពីក្រោយរឿង កែវ វាសនា បង្ហាញភាពផ្អែមជាមួយភរិយាដ៏កម្រ

  • បោះពុម្ព

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា ទើបបានបង្ហាញរូបភាពដ៏កម្ររបស់ខ្លួនជាមួយភរិយា និងកូនៗដែលជាសញ្ញាបង្ហាញថារូបលោកចាប់ផ្ដើមមានឱកាសដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារហើយ។

តារាចម្រៀងរាងស្ដើងល្អិតរូបនេះធ្លាប់ប្រាប់Sabay ថា រូបលោកវក់វីនឹងមុខជំនួញរកស៊ីមិនសូវមានពេលជួបគ្រួសារ និងផលិតបទចម្រៀងថ្មីៗឡើយ។ ប៉ុន្ដែចាប់ពីពាក់កណ្ដាលឆ្នាំ២០២០ ទៅរូបលោកនឹងចំណាយពេលច្រើននៅជាប់ជាមួយក្រុមគ្រួសារ និងធ្វើបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍ប្រិយមិត្ដឡើងវិញ។

ចំណែករឿងមុខជំនួញទុកឲ្យភរិយា ហើយលោកឆ្លៀតពេលជួយខ្លះវិញម្ដង។ នៅថ្ងៃទី១៩ ខែឧសភា នេះ លោក កែវ វាសនា បានបង្ហោះរូបថតដ៏គួរឲ្យចាប់អារម្មណ៍ចំនួន៥សន្លឹកនៅឆ្នេរសមុទ្រ ប្រកបដោយភាពស្និទ្ធស្នាល និងស្រស់ស្រាយ។ លោកក៏បានបញ្ចេញសារមួយថា "ទាល់តែឆ្លៀតពេលដើរស្វីតខ្លះហើយ ព្រោះថាពេលវេលាដើរលឿនណាស់ កុំឲ្យចាញ់បោកជីវិត"។

លោក កែវ វាសនា គឺជាតារាចម្រៀងល្បីមួយរូបប្រចាំនៅផលិតកម្មសាន់ដេ ហើយបទចម្រៀងរបស់លោកភាគច្រើនទទួលបានការគាំទ្រពីស្រទាប់យុវវ័យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកពុំសូវមានពេលច្រើនក្នុងអាជីពសិល្បៈទេ ដោយសារលោករវល់នឹងការរកស៊ីផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាតារាចម្រៀងរូបនេះ មិនប្រាប់ពីមុខជំនួញនោះទេ ដោយលោកប្រាប់ថាជាជំនួញតូចតាច លោកមិនចង់បញ្ចេញ៕

ដកស្រង់ពី៖ Sabay