Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងថ្ងៃប្រកាស Google Pixel 4a តម្លៃ ៣៤៩ដុល្លារ

  • បោះពុម្ព

Jon Prosser ម្ចាស់គណនី YouTube ឈ្មោះ Front Page Tech បានប្រាប់ឲ្យដឹងថាការប្រកាសចេញ Google Pixel 4a នឹងធ្វើឡើងនាថ្ងៃចន្ទ ទី១៣ ខែកក្កដា។

មិនមានការបញ្ជាក់ថាការប្រកាសចេញធ្វើឡើងបែបណានោះទេ ប៉ុន្តែទំនងជាធ្វើតាមកម្មវិធីអនឡាញ ឬការបញ្ចេញជាសារព័ត៌មាន។ Pixel 4a អាចមានតម្លៃត្រឹម ៣៤៩ដុល្លារ ប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយជម្រើសពណ៌ចំនួនពីរគឺ Just Black និង Barely Blue។ Jon បានបញ្ជាក់ថា Pixel 4a នឹងមិនគាំទ្រសេវា 5G នោះទេ ដោយមុខងារនេះគឺទុកសម្រាប់ Pixel 5 និង Pixel 5 XL។

លក្ខណៈសម្បត្តិមួយចំនួនដែលគេបានដឹងអំពី Pixel 4a គឺវាប្រើបន្ទះឈីប Snapdragon 730, មាន RAM ទំហំ ៦GB, អង្គផ្ទុកទំហំ ៦៤GB, ថ្មទំហំ ៣០៨០mAh អាចសាកល្បឿន ១៨វ៉ាត់ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់៕

ដកស្រង់ពី៖sabay