បណ្តាញសង្គម

ស្រស់​ស្រាយ​ទាំង​ព្រលឹម! គឺ​ទៅ​លេង​វាល​ស្រែ និង​បឹង​ឈូក​ជាមួយ​ប្ដី-ប្រពន្ធ អតីត​តារា​ចម្រៀង ម៉ូលីកា

អតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាង ម៉ូលីកា ថ្មីៗនេះនាំស្វាមីទៅរំលេចស្ទីលស៊ិចស៊ីនៅវាលស្រែដ៏មនោរម្យ មុនវេលាត្រូវសម្រាលកូនចូលមកដល់ក្នុងពេលមិនយូរខាងមុខនេះ។

ចំណុចគួរចាប់អារម្មណ៍ ម៉ូលីកា និងស្វាមីលោក ហុង មានុណ ហៅឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិខ្យល់អាកាសបរិសុទ្ធនៅស្រុកស្រែដោយការគ្រងឈុតបុរាណដ៍គួរឲ្យទាក់ទាញ។ពួកគេបានជ្រើសយកកន្លែងថតនៅវាលស្រែ និងបឹងឈូកកាលពីចុងសប្ដាហ៍កន្លងមក។

ប្ដីប្រពន្ធតារាមួយគេនេះ បញ្ជាក់ថា ពួកគេចង់សាងអនុស្សាវរីយ៍ល្អៗឲ្យច្រើនជាមួយក្រុមគ្រួសារ ពិសេសគឺចង់បានរូបពពោះ ក្នុងសំលៀកបំពាក់បែបស្រែនេះ។ ទី២ គឺចង់ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធក្រៅក្រុង ដើម្បីផ្ដល់សុខភាពល្អដល់កូនក្នុងផ្ទៃផងដែរ ខណៈកូនរបស់ពួកគេទាំងពីរជិតដល់ប្រសូតហើយ។ ”ស្រលាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដងMummy &Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង”។

ម៉ូលីកា ថ្លែង។ កូនដំបូងរបស់ ម៉ូលីកា គឺជាកូនស្រី ហើយពួកគេបានឯកភាពដាក់ឈ្មោះឲ្យកូនស្រីរបស់ខ្លួនមុនសម្រាល ថានុន ចន្ទម៉ូនីតា”។ ដោយឡែកលោក ឆានុណ ជាស្វាមីរបស់នាងវិញបញ្ជាក់ថា លោកតក់ក្រហល់ចង់ឃើញមុខកូនស្រីរបស់លោកណាស់។

តោះ...ទៅលេងវាសស្រែក្បែរបឹងឈូកទាំងអស់គ្នាសិន មុនចាប់ផ្ដើមការងារ៖

ដកស្រង់ពី៖ Sabay