Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នី​ឡា រំពឹង​មង្គលការ​នឹង​លិច​រូបរាង​ឡើង​​​នៅ​បំណាច់​ឆ្នាំ​នេះ ក្រោយ​ពន្យា​រ​ពេល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេនោះ មង្គលការរបស់តារាកំប្លែងវ័យក្មេង នីឡា និងអនាគតស្វាមី

នឹងលិចចេញរូបរាងឡើងហើយនៅបំណាច់ឆ្នាំនេះ បន្ទាប់ពីអាក់ខាន និងពន្យារពេលដោយសារការព្រួយបារម្ភពីរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលសាម៉ីខ្លួនទាំងពីរកំពុងរង់ចាំយ៉ាងអន្ទះសារ។

តាមគម្រោងមង្គលការរបស់ នីឡា នឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារតែជំងឺកូវីដ១៩ បើទោះបីជាមានតារាមួយចំនួននៅតែជន្នះសម្រេចរៀបចំមង្គលការនៅក្នុងអំឡុងពេលនេះក៏ដោយ។ កូនស្រីលោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ នាង នីឡា បានអះអាងថា មង្គលការរបស់នាងដែលគ្រោងរៀបចំឡើងនៅក្នុងអំឡុងខែ៥នេះ ត្រូវបានពន្យារពេលវិញហើយ ប៉ុន្តែនាងរំពឹងថា មង្គលការនេះអាចនឹងរៀបចំឡើងវិញ នៅក្នុងអំឡុងខែ១១ ពោលគឺបំណាច់ឆ្នាំ២០២០ខាងមុខនេះ។

ដោយឡែកអ្នករៀបចំកម្មវិធីកំសាន្តរបស់ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ ក៏បានអះអាងទទួលស្គាល់ថា មង្គលកូនស្រីរបស់លោកដែលគ្រោងនឹងរៀបចំនៅក្នុងខែនេះ ពិតជាត្រូវបានពន្យារពេលពិតប្រាកដមែន ដោយសារការព្រួយបារម្ភនៃការរីករាលនៃជំងឺកូវីដ១៩។

លោកបញ្ជាក់ថា តាមគម្រោងយើងកំពុងតែពិចារណាធ្វើនៅអំឡុងខែ១១ខាងមុខនេះ ប៉ុន្តែវាអាចប្រព្រឹត្តទៅបានឬយ៉ាងណា គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ខណៈពេលដែលលោកនៅតែគោរពតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់នូវជំងឺកូវីដ១៩។

លោកបន្តថា ការរៀបចំនៅក្នុងខែ១១នោះ វាគ្រាន់ជាគម្រោងនៅឡើយ ដោយយើងរង់ចាំចប់កូវីដ១៩សិន ជាពិសេសយើងត្រូវគោរពតាមការណែនាំពីក្រសួងសុខភិបាល ហើយអ្នកណាអាចរៀបចំពិធីបាន គឺជារឿងរបស់គេ ព្រោះការសម្រេចវាមិនដូចគ្នានោះទេ។ បើតាមលោកតា វ៉ីចទ័រ ថា មង្គលការរបស់នីឡា បានលើកពេលនៅខែ៥នេះ ដោយសារតែលោកមិនចង់ធ្វើនៅក្នុងអំឡុងពេលនេះឡើយ ដោយហេតុថា ជំងឺកូវីដ១៩នេះមិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ខណៈពេលដែលក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យពន្យារពេលនៃការរៀបចំពិធីមង្គលការនៅក្នុងអំឡុងពេលនេះផងដែរ។

ចំណែក នីឡា និងគូដណ្តឹង ត្រូវបានគេដឹងថា អ្នកទាំងពីរសម្រេចចិត្តភ្ជាប់ពាក្យនៅដើមឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាមកជាច្រើនឆ្នាំមក ខណៈពេលដែលមង្គលការរបស់ពួកគេត្រូវបានអណាព្យាបាលអះអាងថា មិនអាចធ្វើឡើងដោយភាពប្រញាប់ប្រញាល់ពេកឡើយ ដោយយល់ថា ពួកគេទាំងពីរនៅក្មេងពេក។

លោក សុវណ្ណរិទ្ធី ធ្លាប់បានអះអាងថា មង្គលការរបស់នីឡា អាចនឹងធ្វើឡើងនៅរយៈពេល២ទៅ៣ឆ្នាំទៀត ដោយសារតែមិនបង្ខំធ្វើឆាប់ៗនោះឡើយ ព្រោះកូនរបស់លោក និងគូដណ្តឹងហាក់នៅក្មេងៗពេក។ យ៉ាងណាក៏ដោយ ស្រាប់តែមិនបានប៉ុន្មានផង ស្រាប់តែគូដណ្តឹងរបស់នីឡា បានប្រកាសក្តែងៗតាមបណ្តាញសង្គមហ្វេសប៊ុកថា មង្គលការរបស់លោកត្រូវបានពន្យារពេលហើយ ធ្វើឲ្យមហាជនមិនការភ្ញាក់ផ្អើល។

ទោះជាយ៉ាងណា ការផ្អាកពិធីមង្គលការរបស់ វ៉ាន់ នីឡា នាពេលនេះ ចាត់ទុកថា គឺជាអ្នកសិល្បៈទី២ បន្ទាប់ពីតារាចម្រៀង ហ៊ុន បរិញ្ញា ក៏បានប្រកាសរំសាយពិធីរៀបមង្គលការរបស់ខ្លួននេះ ដូចគ្នានដោយសារជំងឺ Covid-19 ក្នុងពេលដែលជំងឺរលាកផ្លូវដង្ហើម Covid-19 កំពុងតែផ្ទុះស្ទើរពាសពេញពិភពលោក ៕

ដកស្រង់ពី៖Sabay