បណ្តាញសង្គម

រឿង​ខ្លោច​ចិត្ត បុរស​ទុរគត​ដែល​នាយ ឆ្អឹង ជួប​នេះ ដើម​ឡើយ​ជា​ Dj ពេញ​និយម​មួយ​រូប​នៅ​តាម​រង្គសាល​ធំ​ៗ

តារាកំប្លែងលោក ខាន់ ម៉េ ហៅនាយ ឆ្អឹង បានបង្ហាញការអាណិតអាសូរចំពោះអ្នកសិល្បៈវ័យចំណាស់ គឺDj black

ហើយលោកចង់ឲ្យមានការជួយជ្រោមជ្រែងពីសប្បុរសជន ប៉ុន្តែលោកថាព័ត៌មាននេះបានបញ្ចេញច្រើនថ្ងៃហើយពុំមានអ្នកចាប់អារម្មណ៍។ នាយឆ្អឹង បានបញ្ចេញអារម្មណ៍ពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា "ជីវិតសិល្បៈចុងក្រោយសល់បានប៉ុណ្ណឹង" ដែលលោកចង់សំដៅដល់ Dj Black ដែលកំពុងរស់នៅក្នុងស្ថានភាពក្រលំបាក បន្ទាប់ពីលោកជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យពិកានៅលើរទេះរុញអស់មួយជីវិត។

Dj Black ដែលជាតារាចម្រៀងរ៉េបធ្លាប់ច្រៀងនៅតាមរង្គសាល និងស្ទូឌីយូ បានធ្លាក់ខ្លួនមកច្រៀងតាមនៅផ្ទះលើរទេះរុញ។ Sabay មិនទាន់អាចទាក់ទងនាយ ឆ្អឹង និងDj black ផ្ទាល់ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីស្ថានភាពរស់នៅរបស់លោកបាននៅឡើយទេ។ ប៉ុន្តែនៅក្នុងរូបថត៤សន្លឹកដែលបង្ហោះដោយនាយឆ្អឹងកាលពីថ្ងៃម្សិលមិញបង្ហាញថា Dj Black បានឱបប៊ីដុងទឹកមួយអង្គុយច្រៀងលើរទេះរុញយ៉ាងកម្សត់៕

ដកស្រង់ពី៖ Sabay