បណ្តាញសង្គម

ភស្តុតាងថ្មីច្បាស់ចែស បង្ហាញថា Apple ប្ដូរការផលិត AirPods Pro ខ្លះៗពីចិនទៅវៀតណាម

លើប្រអប់ AirPods Pro មួយចំនួននាពេលនេះគឺឃើញសរសេរពាក្យបញ្ជាក់ថាដំឡើងនៅវៀតណាម (Assembled in Vietnam) ដែលបញ្ជាក់បានថា Apple ប្រហែលជាចង់កាត់បន្ថយការពឹងផ្អែកលើការដំឡើងតែនៅប្រទេសចិនមួយ។

ជាធម្មតាសម្បក AirPods Pro គឺមានសរសេរពាក្យនៅលើខ្នងសម្បកបញ្ជាក់ថាវាដំឡើងនៅប្រទេសចិន។ ផលិតផល Apple មួយផ្នែកធំគឺមានដំឡើងនៅប្រទេសចិន។ ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមហ៊ុនហាក់ចាប់អារម្មណ៍នឹងការដំឡើងផលិតផលនៅប្រទេសផ្សេងៗទៀត។ វាអាចដោយសារការជះឥទ្ធិពលនៃជំងឺកូវីដ១៩ រួមជាមួយសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក ដែលមានដំឡើងពន្ធលើផលិតផល Apple មួយចំនួន។គេនៅមិនច្បាស់នៅឡើយទេថា AirPods Pro ដែលដំឡើងនៅប្រទេសវៀតណាម មានចំនួនប៉ុន្មានភាគរយនោះ។

បើតាមការចុះផ្សាយរបស់ The Information កាលពីថ្ងៃអង្គារបានឲ្យដឹងថា Apple គ្រោងប្រើប្រាស់រោងចក្រនៅវៀតណាម ដើម្បីដំឡើងកាសពាក់ក្បាលដែលមិនទាន់ប្រកាសចេញ ហើយ Apple ក៏គ្រោងដំឡើងកាសនេះមួយចំនួននៅប្រទេសចិនផងដែរ៕

ដកស្រង់ពី៖Sabay