Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung វាយផ្ដាច់ចំណែកទីផ្សារទូរសព្ទ 5G នៅអាមេរិក នាត្រីមាសទីមួយ

  • បោះពុម្ព

Samsung បន្តក្ដោបក្ដាប់ចំណែកទីផ្សារស្មាតហ្វូន 5G នៅសហរដ្ឋអាមេរិកបានច្រើនមហាសាល ដោយសារស្មាតហ្វូនត្រកូល Galaxy S20 ដែលសុទ្ធតែមានគាំទ្រសេវា 5G។តាមការប៉ាន់ស្មានរបស់ Strategy Analytics បានឲ្យដឹងថា Galaxy S20+ ជាស្មាតហ្វូន 5G លក់ដាច់ជាងគេនៅអាមេរិកនាត្រីមាសទី ១ ឆ្នាំ ២០២០ ដែលកាន់កាប់ ៤០% នៃចំនួនលក់សរុប។

Galaxy S20 Ultra ស្ថិតនៅលំដាប់ទីពីរជាមួយចំណែកទីផ្សារ ៣០% និង Galaxy S20 នៅលំដាប់លេខ ៣ មានចំណែកទីផ្សារ ២៤%។ សរុបជារួមចំនួនស្មាតហ្វូន 5G ដែលលក់បាននៅអាមេរិក កាលពីត្រីមាសទីមួយគឺមាន ៣,៤ លានគ្រឿង ដែលស្មើនឹង ១២% នៃចំនួនលក់របស់ស្មាតហ្វូនគ្រប់ប្រភេទគិតទាំងស្មាតហ្វូន 4G។ តួលេខខាងលើបង្ហាញថា Samsung តែម្នាក់ឯងគឺកាន់កាប់ចំណែកទីផ្សារស្មាតហ្វូន 5G រហូតដល់ ៩៤% ឯណោះ។

Samsung ក៏បានបន្តខិតខំប្រឹងប្រែងធ្វើឲ្យស្មាតហ្វូន 5G របស់ខ្លួនកាន់តែមានភាពទូលំទូលាយ ដោយក្រុមហ៊ុនបានបង្ហាញចេញ Galaxy A51 5G និង Galaxy A71 5G ជាស្មាតហ្វូន 5G តម្លៃធូរ ដែលនឹងមានលក់នៅអាមេរិកឆាប់ៗ។

បច្ចុប្បន្ននេះ Apple មិនមានស្មាតហ្វូនណាដែលគាំទ្រសេវា 5G នោះទេ ហើយវាអាចផ្លាស់ប្ដូរនៅពេល iPhone 12 ប្រកាសចេញ ដែលរំពឹងថាមានបួនម៉ូដែលសុទ្ធតែគាំទ្រសេវា 5G។ ដោយសារអតិថិជននៅអាមេរិកភាគច្រើនមានរសនិយមលើ iPhone ជាជាង Android នោះ Samsung ទំនងជាបាត់បង់ចំណែកទីផ្សារ 5G មួយចំណែកធំនាពេលអនាគត៕

ដកស្រង់ពី៖Sabay