បណ្តាញសង្គម

ដឹង​ទេ​ថា ភាពយន្ត​ខ្មែរ​មួយ​ណា មាន​វត្តមាន​ដំបូង​គេ​បង្អស់​នៅ​លើ Soyo?

ដូចដែលប្រិយមិត្តបានដឹងហើយថា Soyo ដែលជាកម្មវិធីទស្សនាភាពយន្តលើទូរស័ព្ទដៃដំបូងបង្អស់នៅកម្ពុជា មកដល់បច្ចុប្បន្នមានរាប់រយចំណងជើង និងរាប់ពាន់ម៉ោងត្រូវបានដាក់ឲ្យទស្សនា ដោយក្នុងមានទាំងប្រភេទរឿងជាតិ និងអន្តរជាតិ។

ដូច្នេះដឹងទេថា ភាពយន្តខ្មែរមួយណា ដែលត្រូវបានដាក់ឲ្យទស្សនាមុនគេលើកម្មវិធីដ៏ពេញនិយមនេះ? រំលឹកឡើងវិញអំពីបុព្វហេតុនៃការបង្កើតកម្មវិធីខាងលើឡើងកាលពីឆ្នាំ ២០១៦ តាមប្រធានគ្រប់គ្រងកម្មវិធី Soyo លោក ស៊ុត ឈាងឡេង បានឲ្យដឹងថា មានមូលហេតុ២ក្នុងចំណោម៣ គឺដើម្បីភាពយន្តខ្មែរ ក្នុងនោះទី១ ដើម្បីរួមចំណែកផ្សព្វផ្សាយស្នាដៃភាពយន្តខ្មែរអោយកាន់តែទូលំទូលាយ។

ទី២ បង្កើតចំណូលជូនផលិតករមួយផ្នែកទៀតបន្ទាប់ពីរោងកុន។ ដូច្នេះហើយ ភាពយន្តក្នុងស្រុកត្រូវបានលើកទឹកចិត្តជាពិសេស រហូតមកដល់ពេលនេះមានភាពយន្តជាគ្រប់ប្រភេទរាប់រយចំណងជើងហើយ។ ដោយឡែកសម្រាប់ភាពយន្តជាតិដែល បានចូលមកប្រាកដខ្លួនលើ Soyo វិញនោះ គឺរឿង "ទង់ព្រលឹង" ដែលជារឿងស្ថិតក្នុងចំណោមភាពយន្តមានអ្នកមើលច្រើនជាងគេទាំង ៥នៅលើប្រព័ន្ធទស្សនាភាពយន្តទំនើប គិតមកត្រឹមពេលនេះ។

ដោយឡែកភាពយន្តទី២ ដែលបានចូលខ្លួនទី២ គឺរឿង "សង្សារក្រមុំកូន១"។ លោក ឈាងឡេង បញ្ជាក់ថា មកទល់បច្ចុប្បន្នភាពយន្តខ្មែរសរុបដែលមានលើ Soyo គឺមានចំនួនជាង១០០រឿងហើយ ដោយចែកទៅតាមប្រភេទដូចជា រឿងដុំ មានចំនួន ៨៧ ចំណងជើង រឿងខ្នាតខ្លី ឬ Short Film មានចំនួន ២៨ចំណងជើង និងរឿងភាគ មានចំនួន ២៦ចំណងជើង។

ចំនួនខាងលើនៃភាពយន្តជាតិនេះ នឹងបន្តកើនឡើងតាមនយោបាយលើកទឹកចិត្តសម្រាប់ភាពយន្តក្នុងស្រុក ក្នុងនោះតាមលោក បញ្ជាក់ គឺរឿងខ្លះបាន និងកំពុងចរចា និងរឿងខ្លះទៀតបានព្រមព្រៀងគ្នាលើលក្ខខណ្ឌនានាជាមួយផលិតករភាពយន្តនីមួយរួចហើយ ហើយកម្មវិធីនឹងដាក់ជូនប្រិយមិត្តបានទស្សនាជាបន្តបន្ទាប់រៀងរាល់ខែ។

ទស្សនាភាពយន្តល្បីៗនៅលើទូរស័ព្ទដៃផ្ទាល់តាមរយៈ Soyo App អស់លុយតិច គុណភាពច្បាស់ ស្រួលស្ដាប់ ដោនឡូតឥឡូវនេះ៖

ដកស្រង់ពី៖ Sabay