Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រូវ​ទទួល​ងារ​ជា​ «Golden Maknae» តែ​ធ្លាប់​ដឹង​ទេថា​ Jungkook មាន​អារម្មណ៍​យ៉ាងណា?

  • បោះពុម្ព

សមត្ថភាពច្រៀង រាំ សម្ដែង ពូកែខាងកីឡា គំនូរ ធ្វើវីដេអូ សុទ្ធតែជាអ្វីដែលសមាជិកពៅគេរបស់ BTS គឺ Jungkook ទៅរួចទាំងអស់។

ដោយសារតែពូកែច្រើនមុខបែបនេះហើយ ទើបលោកត្រូវអ្នកគាំទ្រឲ្យរហស្សនាមថាជា «Golden Maknae» តែអារម្មណ៍ពិតសាមីខ្លួនយ៉ាងណា ពេលនេះបញ្ជាក់ហើយ។ ស្ថិតក្នុងភាគទី ៥របស់ «Break The Silence» សមាជិកម្នាក់ៗរបស់ BTS បានទម្លាយអារម្មណ៍ពិត ជាអ្វីដែលពួកគេទុកក្នុងចិត្តរយៈពេលជាយូរ និងគ្មានឱកាសបានបង្ហាញរហូតមកដល់ពេលនេះ។

ដូច Jungkook ជាដើម បានបង្ហាញការយល់ឃើញដំបូងមិនធ្លាប់មានទាក់ទងនឹងឈ្មោះដែលគេដាក់ឲ្យលោកថាជា «Golden Maknae»។ Jungkook ថា៖ «ខ្ញុំច្រណែននឹងរូបភាពខ្ញុំខ្លួនឯង ដែលមនុស្សគ្រប់គ្នារក្សាទុក។ គ្រប់គ្នាហៅខ្ញុំថាជា Golden Maknae តែវាមិនមែនជាអ្វីដែលខ្ញុំគិតទុកទេ ដូចនេះខ្ញុំត្រូវខំបន្តកាន់តែខ្លាំងទៀត ដើម្បីធ្វើឲ្យខ្លួនឯងអាចបង្ហាញចេញទៅតាមអ្វីដែលគ្រប់គ្នាគិតនិងសរសើរ»។ លោកបន្តថា៖ «បន្ទាប់ពីឆ្លងកាត់ពេលវេលាជាច្រើន តាំងពីថ្ងៃចេញមុខដំបូងមក ខ្ញុំគិតថាទីបំផុត ខ្ញុំបានប្រឹងប្រែងខ្លាំងអស់ពីចិត្តហើយ»។

តារាប្រុសម្នាក់នេះ ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលចូលចិត្តផ្សងព្រេង និងជំនះអ្វីគ្រប់យ៉ាងដើម្បីពង្រឹងខ្លួនឯង ប៉ុន្តែពិតណាស់គ្មានអ្នកណាកើតមកល្អឥតខ្ចោះគ្រប់១០ទេ។ ទោះបីឈ្មោះដែលគេដាក់ឲ្យ វាអស្ចារ្យខ្លាំងក្លាពេក ប៉ុន្តែសម្រាប់ ARMY នៅតែស្រឡាញ់អ្វីដែល Jungkook មានតាំងពីដើម មានន័យថាចរិតធម្មជាតិ៕

ដកស្រង់ពី៖ Sabay