Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញហើយ! នេះ Render នៃ Galaxy Note20+

  • បោះពុម្ព

Galaxy Note20 និង Galaxy Note20+ គឺជាស្មាតហ្វូនពីរក្នុងចំណោមស្មាតហ្វូនដែលគេទន្ទឹងរង់ចាំមើលច្រើនបំផុតប្រចាំចុងឆ្នាំ ២០២០។

ការប្រកាសចេញរំពឹងថាធ្វើឡើងនាខែសីហា ប៉ុន្តែតាមរយៈអ្នកចែកចាយដំណឹងលេចធ្លាយ Steve Hemmerstoffer អាចឲ្យយើងដឹងជាមុនបានថា Galaxy Note20+ មានរូបរាងបែបណា។រូបរាងផ្នែកខាងមុខរបស់ Galaxy Note20+ គឺដូចនឹង Galaxy Note20 ដែលទើបលេចចេញរូបរាងកាលពីសប្ដាហ៍មុនដែរ ហើយរូបរាងរបស់វាទាំងពីរដូចគ្នានឹងត្រកូល Galaxy S20 ពោលមានការចោះរន្ធកាមេរ៉ា Selfie ចំកណ្ដាលអេក្រង់។

Note20+ មានវិមាត្រ 165x77.2x7.6 ម.ម ដែលវែងជាង Galaxy Note10+ ប៉ុន្តែមានរូបរាងតូចជាង Galaxy S20 Ultra។នៅផ្នែកខាងក្រោយវិញគឺមានបំពាក់កាមេរ៉ាដែលរចនាបថជារាងចតុកោណកែង ដែលមើលទៅមានទំហំធំ និងហាក់លានចេញមកក្រៅខ្លាំង។ Steve មិនបានប្រាប់អំពីលក្ខណៈសម្បត្តិកាមេរ៉ានោះទេ ប៉ុន្តែលេចឮដំណឹងថាវាមានកាមេរ៉ាមេទំហំ ១០៨MP គួបផ្សំនឹងកាមេរ៉ា Ultra-Wide និងកាមេរ៉ា Periscope សម្រាប់ការ Zoom។

នៅក្បែរកាមេរ៉ានោះគឺមានភ្លើង LED, Sensor 3D ToF និងមួយទៀតអាចជាប្រព័ន្ធ Laser Autofocus។ប៊ិច S-Pen ស្ថិតនៅផ្នែកខាងឆ្វេងវិញម្ដង ហើយប៊ូតុងចុចទាំងអស់រំកិលមកផ្នែកខាងស្ដាំ។ Galaxy Note20+ អាចនឹងប្រើប្រាស់ឈីបពីរប្រភេទមាន Snapdragon 865 សម្រាប់ទីផ្សារអាមេរិក និងឈីបថ្មី Exynos 992 សម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិដទៃទៀត។ បញ្ជាក់ជាថ្មីថា Galaxy Note20+ និង Galaxy Note20 រំពឹងថាប្រកាសចេញនាខែសីហា ដែលលើកនេះគេជឿជាក់ថា Samsung នឹងធ្វើឡើងតាមរយៈអនឡាញ ជាលើកដំបូងបំផុតសម្រាប់ផលិតផល Flagship របស់ Samsung៕

ដកស្រង់ពី៖sabay