Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយដំណឹងថាចុងខែនេះ នឹងមានស្មាតហ្វូនតម្លៃខ្ទង់ ១០០ដុល្លារថ្មីលេចមុខនៅកម្ពុជា

  • បោះពុម្ព

កាលពីអំឡុងខែមេសា និងខែឧសភា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល។ទីមួយម៉ូឌែលកូនពៅ vivo Y50 ជាស្មាតហ្វូនត្រកូល Y ដំបូង ដែលត្រូវបានធ្វើការកំណែទម្រង់ថ្មីខុសប្លែកពីម៉ូឌែលមុន មិនមែនកាមេរ៉ា ១ ឬ ២ ឬ ៣ ប៉ុន្តែលោតទៅដល់កាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់។

រីឯផ្នែកខាងមុខក៏ត្រូវបានផ្លាស់ប្ដូរជាមួយនឹងអេក្រង់លាត Ultra O Screen ផងដែរ។ មួយទៀតគឺស្មាតហ្វូនធន់កណ្តាល V19 ក៏មិនអន់ដែរ ដែលស្ទើរតែក៏កក្រើកស្រុកខ្មែរ។ កាលពីថ្ងៃទី ២ ខែឧសភា ក្រុមហ៊ុន vivo បានបើកការប្រគំតន្ត្រី vivo V19 Super Night Concert ស្ទើរតែមិនជឿដោយមានអ្នកទស្សនាទៅលើការ Live រាប់ម៉ឺននាក់ឯណោះ។

មិនតែប៉ុណ្ណោះក្រោយពីបានធ្វើការប្រកាសលក់មិនទាន់បានប៉ុន្មានថ្ងៃផង V19 មានសន្ទុះនៃការលក់ដាច់ខ្លាំងស្ទើរអស់ពីស្តុក។ អ្វីដែលធ្វើឲ្យ V19 មានការគាំទ្រខ្លាំងគឺដោយសារតែការរចនាមានភាពច្នៃប្រឌិតខ្ពស់ ចំពោះបច្ចេកវិទ្យាកាន់តែពិសេស និងរឹតតែអស្ចារ្យជាងមុន។ ទាំងនេះហើយទើបធ្វើឲ្យស្មាតហ្វូន vivo កាន់តែមានប្រជាប្រិយភាពខ្លាំង មិនថានៅកម្ពុជា ប៉ុន្តែស្ទើរតែគ្រប់ទ្វីបអាស៊ីតែម្តង។

សម្រាប់ចុងខែឧសភានេះដែរ ក៏បានលេចឮដំណឹងថា vivo នឹងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតនៃត្រកូល Y ម៉ូឌែល vivo Y30 ដែលតម្លៃខ្ទង់មួយរយស្ដើងតែប៉ុណ្ណោះ។អ្វីដែលពិសេសសម្រាប់អ្នកដែលធ្វើការចូលរួមទស្សន៍ទាយត្រឹមត្រូវនូវតម្លៃរបស់ស្មាតហ្វូន Y30 នឹងមានឱកាសឈ្នះរង្វាន់ ទូរសព្ទដៃ vivo Y30 និងតុក្កតាដ៏ស្រស់ស្អាតផងដែរ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo៕

ដកស្រង់ពី៖sabay