Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកទិញឡាននៅវៀតណាមចំណេញលុយរាប់ពាន់ដុល្លារ ក្រោយរដ្ឋាភិបាលធ្វើរឿងមួយ

  • បោះពុម្ព

នាយកមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានយល់ព្រមកាត់បន្ថយថ្លៃចុះបញ្ជីសម្រាប់រថយន្តដំឡើង និងផលិតក្នុងស្រុកចំនួន ៥០% ដែលពីមុនមកថ្លៃចុះបញ្ជីអាចស្មើនឹង ១២% នៃតម្លៃរថយន្តឯណោះ។

ការសម្រេចបែបនេះគឺដើម្បីឲ្យទីផ្សាររថយន្តនៅវៀតណាមមានសន្ទុះឡើងវិញ អំឡុងពេលដែលតម្រូវការមានការថយចុះ។ច្បាប់នាពេលបច្ចុប្បន្ន ការចុះបញ្ជីសម្រាប់រថយន្តគ្រួសារធម្មតា ឬរថយន្តដែលមានកៅអីតិចជាង ៩កៅអី នៅក្នុងខេត្តក្រុងចំនួន ៨ គឺគិតថ្លៃ ១២% នៃតម្លៃរថយន្ត។ ខេត្តក្រុងទាំង ៨ រួមមាន Hanoi, Quang Ninh, Hai Phong, Lao Cai, Cao Bang, Lang Son, Son La និង Can Tho។

ចំណែកនៅខេត្ត Ha Tinh គឺគិតថ្លៃ ១១% ហើយនៅ Ho Chi Minh, Danang និងក្រុងដទៃទៀតគិតថ្លៃ ១០%។ សម្រាប់រថយន្តភីកអាប់វិញ ក្នុងខេត្ត ៨ ដែលរៀបរាប់ដំបូងគេគឺគិតថ្លៃ ៧,២%, នៅខេត្ត Ha Tinh គិតថ្លៃ ៦,៦% និងនៅខេត្តក្រុងដទៃទៀតគិតអត្រា ៦%។ ដូចនេះសម្រាប់រថយន្ត Toyota Fortuner ដែលមានតម្លៃប្រមាណ ៥៧ ៨២០ដុល្លារ អតិថិជនត្រូវចំណាយប្រមាណ ៦៩៥៥ដុល្លារ លើថ្លៃចុះបញ្ជី ប៉ុន្តែក្រោយមានការចុះថ្លៃ ៥០% ដូចនេះការចុះបញ្ជីនៅសល់ត្រឹម ៣៤៧៨ដុល្លារ ប៉ុណ្ណោះ។

គួរដឹងថាការកាត់បន្ថយថ្លៃចុះបញ្ជីនេះមានប្រសិទ្ធភាពត្រឹមដំណាច់ឆ្នាំ ២០២០ ដែលអាចជួយឲ្យអតិថិជនសន្សំលុយបានរាប់ពាន់ដុល្លារ។ យ៉ាងណាក្ដីគេនៅមិនទាន់ច្បាស់ថាការចុះតម្លៃពាក់កណ្ដាលនេះ នឹងចាប់ផ្ដើមមានប្រសិទ្ធភាពពីថ្ងៃណានោះទេ។ បន្ថែមពីលើការចុះបញ្ជីអស់តិចជាងមុន អតិថិជននៅវៀតណាមក៏រំពឹងថាអាចទទួលបាននូវប្រម៉ូសិនទាក់ទាញពីហាងលក់រថយន្តដែលចង់ស្រោចស្រង់ដើមឡើងវិញពីការខូចខាតព្រោះជំងឺកូវីដ១៩។ អ្នកវិភាគជាច្រើនបានសន្និដ្ឋានថា ដោយថ្លៃចុះបញ្ជីគឺកាត់បន្ថយសម្រាប់តែរថយន្តដំឡើង និងផលិតក្នុងស្រុក ដូចនេះរថយន្តដែលនាំចូលពីបរទេសអាចនឹងត្រូវកាត់បន្ថយតម្លៃរបស់ខ្លួនដើម្បីប្រកួតប្រជែង៕

ដកស្រង់ពី៖sabay