បណ្តាញសង្គម

​សា្តយបំផុត!បាត់បង់​​សាស្ត្រាចារ្យ​​ល្ខោន​ខោលមួយរូប​ដ៏អស្ចារ្យ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំថា លោកគ្រូសាស្ត្រាចារ្យជំនាញល្ខោនខោលម្នាក់បានទទួលអនិច្ចកម្ម

ធ្វើអោយសិស្សនិស្សិតដែលធ្លាប់រៀនក្រោមឱវាទរបស់លោកគ្រូ ព្រមទាំងមិត្តភក្តិជាច្រើនទៀតសម្តែងក្តីសោកស្តាយចំពោះការបាត់ធនធានដ៏កម្រម្នាក់ទៀតហើយនៃសិល្បៈល្ខោនខោល។ លោកគ្រូ ទិត សែន ដែលជាលោកគ្រូជំនាញផ្នែកល្ខោន បានទទួលមរណភាពកាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២៣ ឧសភា ដោយរោគាពាធ ។ សពលោកគ្រូនឹងត្រូវបូជានៅវេលាម៉ោង២រសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅវត្តទឹកថ្លា ។

ការលាចាកឆ្ងាយជារៀងរហូតរបស់លោកគ្រូសាស្ត្រាចារ្យល្ខោនខោល ទិត សែន គេសង្កេតឃើញសិស្សគ្រប់ជំនាន់ និងសិល្បករល្បីៗមួយចំនួនបានបានសម្តែងការសោកស្តាយ ហើយបានស៊ែរ និងផុសព័ត៌មាននេះជាបន្តបន្ទាប់ ក្នុងនោះគេឃើញសិល្បករ និងសិល្បការិនីដូចជា អ្នកនាងខាត់ សុឃីម អ្នកនាងទូច ស្រីលក្ខណ៍ និងលោក ប៉ែន ចំរ៉ុង សុទ្ឋតែបានស៊ែរដំណឹងនេះអោយមហាជនបានជ្រាបជាបន្តបន្ទាប់ផងដែរ ៕

ដកស្រង់ពី៖ កោះសន្ដិភាព