Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្លែក​មិន​ធ្លាប់​មាន គំរូ iPhone 12 Flip បើ​ប្រកាស​ផ្លូវការ ប្រហែល​មាន​អ្នក​ត្រូវ​ប៉ាន់​ច្រើន

  • បោះពុម្ព

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Apple មិនទាន់មានការចេញផ្សាយ ស្មាតហ្វូនបត់ ដូចគូប្រជែងដទៃទៀតនោះឡើយ ហើយក៏មានការជឿជាក់ ថាប្រភេទស្មាតហ្វូនបត់ អាចនឹងទាក់ចិត្តអតិថិជនច្រើន ប្រសិនក្រុមហ៊ុនអាមេរិក អាចធ្វើការប្រកាស នៅពេលឆាប់ៗខាងមុខ។

តាម Concepts iPhone បានបង្កើតវីដេអូពោរពេញ ដោយភាពច្នៃប្រឌិតមួយ ជុំវិញគំរូនៃ Concept ស្មាតហ្វូន iPhone 12 Flip ដែលអះអាងថាអាចជា iPhone បត់ដំបូងបង្អស់របស់ Apple។

ផ្អែកតាមការរចនា iPhone 12 Flip គឺមានរចនាបថប្រហាក់ប្រហែលនឹង Galaxy Z Flip របស់ Samsung ដែលវានឹងមាន សភាពអេក្រង់ពេញធម្មតា នៅពេលបើក ហើយពេលបត់គឺបន្សល់អេក្រង់មួយផ្សេងទៀត នៅផ្នែកខាងក្រោយ។

ចំពោះកាមេរ៉ាមុខ គឺចោះរាងរង្វង់នៅផ្នែកកណ្តាល លែងបន្សល់ស្នាមឆក រីឯកាមេរ៉ាក្រោយមានបន្ថែម LiDAR Scanner Sensor ដូចមានបំពាក់លើ iPad Pro សេរ៊ីចុងក្រោយ។

ទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់ថានេះគ្រាន់ជាវីដេអូ Concept នៃការយល់ឃើញ របស់ក្រុមអ្នករចនាតែប៉ុណ្ណោះ ដោយការប្រកាសផ្លូវការបែបណានោះ យើងនឹងបានឃើញ នៅពេលក្រោយ៕