Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីដេអូស្ដែងៗ​ Drone​ ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពីរ​នាក់​ នៅ​អូស្ត្រាលី

  • បោះពុម្ព

Drone សង្គ្រោះដែលប្រចាំការនៅតំបន់ឆ្នេរខ្សាច់ Lennox Head រដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានជួយសង្គ្រោះយុវវ័យពីររូប ដែលមានវ័យ ១៥ ឆ្នាំ និង ១៧ ឆ្នាំ។

តាមរយៈវីដេអូ ដែលថតបានដោយ Drone សង្គ្រោះបានបង្ហាញថា Drone បានហោះទៅរកយុវវ័យ ដែលកំពុងរងគ្រោះទាំងពីរក្រោម ការបញ្ជារបស់ឆ្មាំសមុទ្រ និងបានទម្លាក់ពោងសង្គ្រោះ ចូលទៅក្នុងទឹកដើម្បី ឲ្យពួកគេតោង។

Josh Barilaro អនុប្រធាននៃរដ្ឋបាននិយាយថា នេះជាការជួយសង្គ្រោះ  លើកដំបូងបង្អស់ហើយ។ លោកបានលើកឡើងដូចនេះថា ៖ "ពិតជាអស្ចារ្យមែនទែន ដែលការបណ្ដាក់ទុន ក្នុងបច្ចេកវិទ្យានេះរបស់រដ្ឋ New South Wales អាចជួយសង្គ្រោះមនុស្ស បានពីរនាក់។ កន្លងមកមិនធ្លាប់មានការប្រើ Drone បំពាក់ឧបករណ៍សង្គ្រោះ ទៅជួយសង្គ្រោះមនុស្ស បែបនេះទេ”។

Jai Sheridan ជាឆ្មាំសមុទ្រដែលបានបញ្ជា Drone បានលើកឡើងថា ជាធម្មតាឆ្មាំសមុទ្រ ត្រូវចំណាយពេលយូរជាងនេះ ប៉ុន្មាននាទី ដើម្បីធ្វើដំណើរទៅសង្គ្រោះមនុស្ស ប៉ុន្តែជាមួយ Drone គេប្រើពេលតែ ៧០ វិនាទីប៉ុណ្ណោះ។

Drone ដែលគេប្រើសម្រាប់សង្គ្រោះមនុស្សនេះមានឈ្មោះថា "Little Ripper” ដែលវាជាផ្នែកមួយនៃយុទ្ធនាការការពារមនុស្សពីត្រីឆ្លាម ដោយប្រើប្រាស់រូបមន្តដើម្បីអាចចំណាំត្រីឆ្លាមបានដោយស្វ័យប្រវត្តិ ហើយផ្ដល់ជាសញ្ញាអាសន្នដល់មនុស្ស៕