Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនការស្រមើស្រមៃទេ! នេះរូបភាព Render ច្បាស់ៗនៃ Galaxy Note20

  • បោះពុម្ព

Pigtou បានសហការជាមួយប្រភពផ្ទៃក្នុងមួយបង្កើតចេញជា Render នៃ Galaxy Note20 ដែលអះអាងថាបង្កើតឡើងផ្អែកតាមគំនូរព្រាង CAD នៃត្រកូល Note ជំនាន់ថ្មី។

Render បានបង្ហាញថា Note20 គឺមានរូបរាងដូចជា Galaxy S20 Ultra ខ្លាំង ជាពិសេសនៅត្រង់រចនាបថកាមេរ៉ាខាងក្រោយ។ យ៉ាងណាក្ដីរូបរាងរបស់ Note20 មានជាលក្ខណៈជ្រុងៗខុសពី S20 Ultra ដែលវាជាអត្តសញ្ញាណមួយរបស់ត្រកូល Note។

វិមាត្ររបស់ Note20 គឺ ១៦១,៨x៧៥,៣x៨,៥ ម.ម ដែលមានទំហំប្រហាក់ប្រហែលនឹង Galaxy Note10+ ដោយអេក្រង់របស់វាមានទំហំ ៦,៧អ៊ីញ និងជាអេក្រង់រាបស្មើមិនមានរាងកោងឡើយ។ អេក្រង់រាបស្មើនេះអាចឲ្យការប្រើប៊ិច S-Pen កាន់តែងាយស្រួល។ ទីតាំងរបស់ S-Pen បានប្ដូរពីស្ដាំមកឆ្វេងវិញ ដែល Samsung ទំនងជាធ្វើបែបនេះដើម្បីអាចដាក់ប៊ូតុងនៅផ្នែកខាងស្ដាំទាំងអស់។

ជាក់ស្ដែងប៊ូតុង Power និងប៊ូតុងបន្ថែមបន្ថយសំឡេងសុទ្ធតែនៅផ្នែកខាងស្ដាំ។ បញ្ជាក់ថានេះគឺជារូបភាព Render សម្រាប់ Galaxy Note20 ដែលវានឹងត្រូវប្រកាសចេញជាមួយ Galaxy Note20+ មួយទៀត។

ចំពោះរូបភាព Render របស់ Note20+ អាចនឹងចេញក្នុងពេលឆាប់ៗខាងមុខ មុនការប្រកាសចេញដែលធ្វើឡើងអំឡុងខែសីហា៕