Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sony Xperia 1 II នៅអាមេរិកមួយដើម ១២០០ដុល្លារ ប៉ុន្តែមានថែមរបស់ពិសេសមួយ

  • បោះពុម្ព

Sony បានប្រកាសចេញជាផ្លូវការអំពីកាលបរិច្ឆេទដាក់លក់ស្មាតហ្វូន Xperia 1 II របស់ខ្លួននៅសហរដ្ឋអាមេរិក ដែលចាប់លក់ពីថ្ងៃទី ២៤ ខែកក្កដា ក្នុងតម្លៃ ១១៩៩ដុល្លារ។

ការកុម្ម៉ង់ទិញនឹងចាប់ផ្ដើមបើកទទួលពីថ្ងៃទី ១ ខែមិថុនា ហើយបើកុម្ម៉ង់ទិញត្រឹមថ្ងៃទី ២៨ ខែមិថុនា នឹងទទួលបានកាស Sony WF-1000XM3 ដែលមានតម្លៃ ២២៩ដុល្លារ។មុខងារពិសេសមួយលើ Xperia 1 II គឺកាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយរបស់វា ដែលអាចថតរូបសន្លឹក ២០សន្លឹកជាប់គ្នាក្នុងពេលមួយវិនាទី, អាចធ្វើការគណនា AF/AE រហូតដល់ ៦០ដងក្នុងមួយវិនាទី, អាចធ្វើការ Focus ស្វ័យប្រវត្តិលើភ្នែកមនុស្ស និងសត្វសម្រាប់ពេលថត Portrait និងមុខងារពិសេសដទៃទៀត។

ស្មាតហ្វូននេះក៏មានកម្មវិធី Photography Pro និង Cinematography Pro ដែលអាចឲ្យអ្នកប្រើប្រាស់កំណត់ Settings បានតាមចិត្តសម្រាប់ការថតរូបភាព និងវីដេអូ។Xperia 1 II មានអេក្រង់ដែលមានកម្រិតបង្ហាញ 4K ជាប្រភេទ OLED មានទំហំ ៦,៥អ៊ីញ ដែលមានមាត្រដ្ឋាន 21:9។ វាដំណើរការដោយបន្ទះឈីប Snapdragon 865, មានថ្មទំហំ ៤០០០ mAh, គាំទ្រការសាកថ្មឥតប្រើខ្សែ និងមានរន្ធដោតកាស 3.5 mm ផងដែរ៕

ដកស្រង់ពី៖sabay