Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

realme ចេញលក់ Smartwatch ដំបូង តម្លៃ ៥០ដុល្លារ

  • បោះពុម្ព

realme ដែលម៉ាកសញ្ញាទូរសព្ទរីកលូតលាស់ខ្លាំងជាងគេបំផុតក្នុងលោក បានបង្ហាញចេញផលិតផលថ្មីៗជាច្រើននាថ្ងៃនេះ ដោយក្នុងនោះគឺមាន realme Watch ដែលជានាឡិកាវៃឆ្លាតដំបូងរបស់ម៉ាកនេះ។

realme Watch មានការរចនាបថរូបរាងបួនជ្រុង ដោយមានអេក្រង់ទំហំ ១,៤អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពកម្រិត 320x320 ភីកសែល។ អេក្រង់នេះអាចបង្ហាញជា Notification, អាចបញ្ជាបទចម្រៀង, អាចផ្ដាច់ការនិយាយទូរសព្ទ និងបំពេញមុខងារជាច្រើនទៀតដូច Smartwach ដទៃដែរ។នាឡិកានេះក៏មានមុខងារជាច្រើនដូច Fitness Band ដែល realme បានប្រកាសចេញកាលពីខែមីនា រួមមាន Sensor វាស់ចង្វាក់បេះដូង និងតាមដានដំណេកជាដើម។

វាមានដំណើរការដោយថ្មទំហំ ១៦០ mAh ដែល realme អះអាងថាអាចប្រើបាន ៧ ថ្ងៃ ប្រសិនដំណើរការមុខងារតាមដានចង្វាក់បេះដូង និងប្រើពេល ៩ ថ្ងៃប្រសិនបិទមុខងារនេះ។នាឡិកានេះមានលក់នៅឥណ្ឌាក្នុងតម្លៃប្រហែល ៥០ដុល្លារ ដែលលក់ចាប់ពីថ្ងៃទី ៥ ខែមិថុនា៕

ដកស្រង់ពី៖sabay