Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆន សុវណ្ណារាជ ឆ្លៀតដាស់តឿនអ្នកគាំទ្រនូវរឿងដែលពិភពលោកភ័យខ្លាច

  • បោះពុម្ព

តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្ស មាស លោក ឆន សុវណ្ណរាជ បានឆ្លៀតពេលដ៏មមាញឹកពីការថតរឿងមួយនៅជាយរាជធានីភ្នំពេញ

នារសៀលថ្ងៃទី២៥ ខែឧសភា នេះ ដើម្បីដាស់តឿនអ្នកគាំទ្រ និងពលរដ្ឋខ្មែរកុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ-១៩ ខណៈជំងឺនេះកម្រើកឡើងវិញ។ លោក ឆន សុវណ្ណរាជ បានបញ្ចេញពាក្យពេចន៍ដ៏មានខ្លឹមសារនេះដល់សាធារណៈជន តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា ពលរដ្ឋគ្រប់រូប គួរមាន Spray ឬទឹកអាល់កុលលាងដៃ ដាក់តាមខ្លួនជានិច្ច ហើយលោកសង្ឃឹមថាយើងទាំងអស់គ្នាបន្តប្រយុទ្ធប្រឆាំង និងការពារខ្លួន ដើម្បីគេចផុតពីជំងឺដ៏កាចសាហាវនេះ។

សូមរំលឹកថា នៅពាក់កណ្ដាលខែឧសា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជា ទើបតែរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ពីរករណីថ្មីបន្ថែមទៀត ដែលសរុបទៅអ្នកឆ្លងកើនដល់ ១២៤នាក់ ប៉ុន្ដែ ១២២ករណី បានព្យាបាលជាសះស្បើយហើយ ខណៈ២ករណីថ្មី កំពុងទទួលការព្យាបាល។ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពមួយនេះ ក៏មិនភ្លេចដល់ក្មេងៗដែលជាសិស្ស-និស្សិតដែរ។

លោកថា សិស្សគ្រប់រូបគួរខិតខំស្រាវជ្រាវមេរៀន និងរៀនសូត្រតាមអនឡាញ។ រីឯគ្រួសារនីមួយៗគួរបង្កើតអ្វីដែលល្អៗសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងជួបវិបត្ដិជំងឺកូវីដ-១៩ នេះ៕

 ដកស្រង់ពី៖Sabay