បណ្តាញសង្គម

ពេលនេះអ្នកបង្កើត Facebook ក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់លេខ ៣

ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg នាពេលនេះក្លាយជាបុគ្គលមានជាងគេលើលោកលំដាប់ទីបី ជាមួយទ្រព្យសម្បត្តិ ៨៩,១ពាន់លានដុល្លារ។

នេះបើតាមតួលេខរបស់ Bloomberg Billionaire Index។គិតចាប់ពីពាក់កណ្ដាលខែមីនាមកទល់បច្ចុប្បន្ន ពោលតាំងពីពេលដែលតំបន់ Silicon Valley និង Bay Area ចេញវិធានការគម្លាតសង្គម ទ្រព្យសម្បត្តិរបស់ Mark មានការកើនឡើងជាង ៣០ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិដ៏ច្រើនមហាសាលក្នុងអំឡុងត្រីមាសទីមួយនាឆ្នាំ ២០២០ នេះគឺដោយសារមុខជំនួញរបស់ Facebook មានលទ្ធផលល្អ ដែលបីខែដំបូង Facebook អាចរកចំណូលបាន ១៧,៧៤ពាន់លានដុល្លារ៕

ដកស្រង់ពី៖sabay