បណ្តាញសង្គម

ឡាន Tesla Cybertruck ពេលចេញលក់ នឹងតូចជាងគំរូ ៥% តែរក្សាចំណុចពិសេសមួយដដែល

ស្ថិតនៅក្នុងវីដេអូរបស់ទូរទស្សន៍ CNBC លោក Elon Musk បានប្រាប់ឲ្យដឹងថា រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck របស់ខ្លួន នឹងមានរូបរាងតូចជាងគំរូរថយន្ត ៥% នៅពេលផលិតលក់ ដើម្បីធានាថាវាអាចដាក់ក្នុងហ្គារ៉ាសទូទៅតាមផ្ទះបាន។CEO ក្រុមហ៊ុន Tesla រូបនេះបានបន្ថែមថា Cybertruck នឹងផ្លាស់ប្តូរចំណុចតូចៗមួយចំនួនជុំវិញរថយន្ត ព្រមទាំងធ្វើឲ្យអ្នកបើកកាន់តែងាយស្រួលមើលផ្លូវទៀតផង។

ទោះជាយ៉ាងណា លោក Elon បញ្ជាក់ថា រថយន្តភីកអាប់អត់ប្រើសាំងនេះនឹងនៅតែរក្សាកញ្ចក់ការពារគ្រាប់ ក៏ដូចជាតួខ្លួនដែកអ៊ីណុក ដែលអាចការពារពីគ្រាន់កាំភ្លើងខ្លីធម្មតាផងដែរ។ជាមួយគ្នានេះ លោក Elon ក៏បានប្រាប់ពីមូលហេតុដែលរថយន្ត Cybertruck មានកញ្ចក់ និងតួខ្លួនអាចការពារគ្រាប់ដែរ គឺដោយសារតែវាមើលទៅ "កាច” និង "ឡូយ”៕

ដកស្រង់ពី៖sabay