Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 11 ក្លាយជាស្មាតហ្វូនពេញនិយមបំផុតក្នុងលោក ឡើងជំនួសតំណែង iPhone XR

  • បោះពុម្ព

ទិន្នន័យថ្មីដែលក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Omdia បានចេញផ្សាយនាថ្ងៃនេះ បាននិយាយថា iPhone 11 បានក្លាយជាស្មាតហ្វូនពេញនិយមជាងគេក្នុងលោក ដោយដណ្ដើមបានតំណែងកំពូលនេះ iPhone XR។

ផ្អែកតាមទិន្នន័យ Apple អាចលក់ iPhone 11 បាន ១៩,៥លានគ្រឿង ក្នុងត្រីមាសដំបូងនាឆ្នាំ ២០២០។របាយការណ៍របស់ Omdia បានពន្យល់ថា ត្បិតថាមានផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩មែន ប៉ុន្តែចំនួនលក់ iPhone 11 ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២០ គឺច្រើនជាងចំនួនលក់ iPhone XR កាលពីត្រីមាសទីមួយ ឆ្នាំ ២០១៩។

តារាងខាងលើបានបង្ហាញថា iPhone 11 ស្ថិតនៅតំណែងកំពូល ដោយមានចំនួនលក់ច្រើនជាងស្មាតហ្វូនដទៃដាច់ដែរម្ដង។ គួរកត់សម្គាល់ដែរថា iPhone បួនប្រភេទគឺស្ថិតក្នុងតារាងស្មាតហ្វូនលក់ដាច់ជាងគេក្នុងត្រីមាសទីមួយ បូករួមជាមួយស្មាតហ្វូន Android របស់ Samsung និង Xiaomi៕

ដកស្រង់ពី៖sabay