Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណត់ត្រា ៨ឆ្នាំនៃបទ "Gangnam Style” ត្រូវ V បំបែកបានហើយ!

  • បោះពុម្ព

ជាមួយបទចម្រៀង "Gangnam Style” ដែលចេញកាលពីឆ្នាំ ២០១២ អាចឲ្យ PSY ឈរនៅលំដាប់លេខមួយលើតារាង "iTunes Top Song Chart”

ក្នុងប្រទេសសរុប ៨៦ប្រទេសផ្សេងៗគ្នា ជាកំណត់ត្រាខ្លាំងក្លាមួយសម្រាប់តារាងចម្រៀងទោលរបស់កូរ៉េ។ នៅថ្ងៃទី ២៤ ខែឧសភា V សមាជិកក្រុម BTS បានល្បីល្បាញលើសារព័ត៌មាន ដោយសារតែបទ "Sweet Night” ដែលជាបទចម្រៀងទោលរបស់ V សម្រាប់ខ្សែភាពយន្ត Itaewon Class គឺអាចឈរនៅលំដាប់លេខមួយលើតារាងរបស់ iTunes ក្នុងប្រទេសចំនួន ៨៦ប្រទេសផ្សេងគ្នា ទាំងដែលបទនេះមិនបានធ្វើការផ្សព្វផ្សាយទូលំទូលាយផងនោះ។

ដល់ថ្ងៃទី ២៥ ខែឧសភា V អាចបំបែកកំណត់ត្រារបស់តារាចម្រៀងជើងចាស់ PSY បាន ដោយបទចម្រៀង "Sweet Night” ជាប់ចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ក្នុង ៨៨ប្រទេសឯណោះ អាចឲ្យគេក្លាយជាតារាងចម្រៀងទោលកូរ៉េដែលមានបទចម្រៀងជាប់លេខ ១លើ iTunes ក្នុងច្រើនប្រទេសជាងគេ៕

ដកស្រង់ពី៖ Sabay