បណ្តាញសង្គម

ថ្មី​ទៀត! ចម្រៀង​ស្នេហ៍​របស់​កូន​ខ្មែរ​នៅ​អាមេរិក ស៊ី​អារម្មណ៍​អ្នក​ដែល​កំពុង​នឹកគេ​ម្នាក់​ឯង

លោក Sou Pha ជាកូនខ្មែរដែលបច្ចុប្បន្នបាន និងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះ បានព្យាយាមចេញបទចម្រៀងជាតិភាសាជាតិបន្តបន្ទាប់ ដោយចុងក្រោយនេះ លោកបានចេញសុទ្ធជាបទចម្រៀងពាក់ព័ន្ធនឹងរឿងខ្លួនឯង។

កាលពីដើមឆ្នាំ លោកបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា "First Love” ដែលជាប្រភេទបទមនោសញ្ចេតនាស្នេហាពីរោះស្រទន់។ ខ្លឹមសារបទនេះ បរិយាយពីសាច់រឿងពិតរបស់លោកដែលបានជួបស្នេហ៍នៅលើទឹកដីលោកខាងលិច។ ដោយឡែកថ្មីៗទៀត លោកទើបនឹងចេញបទថ្មីមួយបទទៀតមានចំណងជើងថា "អារម្មណ៍នឹក" ដែលពោរពេញដោយមនោសញ្ចេតនា។

ប្រិយមិត្តធ្លាប់ស្រឡាញ់ ឬលួចស្រឡាញ់នរណាម្នាក់ដែលគេមិនដឹងខ្លួន ឬក៏ថា មនុស្សដែលយើងស្រឡាញ់ពេលនេះ នៅឆ្ងាយពីគ្នាឆ្ងាយសែនឆ្ងាយ មើលមិនឃើញ ហៅមិនលឺ ចង់ជួប ចង់ឃើញ ចង់ជជែក ប៉ុន្តែមិនអាច បានត្រឹមតែបង្ហើរអារម្មណ៍នឹកឥតព្រំដែន ទាំងមិនដឹងឡើយថា មនុស្សនោះដឹងទេថា ពេលនេះ យើងកំពុងនឹកគេ ឬក៏អត់? អារម្មណ៍បែបនេះ គឺកណ្ដោចកណ្ដែង ស្រងេះស្រងោចណាស់មែនទេ? តោះ...ស្ដាប់ទាំងអស់គ្នា ផ្ញើជូនអ្នកដែលកំពុង គេងនឹកគេតែម្នាក់ឯង!

 

ដកស្រង់ពី៖ Sabay