Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone SE ល្បងកម្លាំងនឹង Galaxy S20 Ultra លទ្ធផលយ៉ាងណា?

  • បោះពុម្ព

លោក Tim Cook និយាយថា iPhone SE ថ្មីដែលប្រកាសចេញកាលពីពាក់កណ្ដាលខែមេសាគឺទទួលការបានឆ្លើយតបវិជ្ជមានពីអ្នកវាយតម្លៃផលិតផល និងអតិថិជនផងដែរ។ នាយកប្រតិបត្តិ Apple ថែមទាំងបានអួតថា iPhone SE គឺមានតម្លៃល្អបំផុត និងមានល្បឿនលឿនជាងស្មាតហ្វូន Android ដែលលឿនដាច់គេផងដែរ។

ពេលនេះមានការធ្វើតេស្តមួយបានបង្កើតឡើង ដោយគេបានយក iPhone SE ស៊េរីថ្មី សាកកម្លាំងជាមួយនឹង Galaxy S20 Ultra (ប្រើឈីប Snapdragon 865) ដែលជាស្មាតហ្វូន Android ដ៏ខ្លាំងក្លាមួយនាពេលបច្ចុប្បន្ន។ គេបានធ្វើតេស្តកម្លាំងស្មាតហ្វូនទាំងពីរដោយប្រើប្រាស់កម្មវិធី SpeedTest G ដែលជាកម្មវិធីតេស្តសមត្ថភាពនៃដំណើរការ CPU និង GPU នៃស្មាតហ្វូន ដោយឲ្យស្មាតហ្វូនប្រតិបត្តិការលើកិច្ចការជាច្រើន។

ជាលទ្ធផលរួម iPhone SE អាចសម្រេចប្រតិបត្តិការទាំងអស់ក្នុងពេលត្រឹម ១ នាទី និង ១៥វិនាទី ខណៈដែល Galaxy S20 Ultra ចំណាយពេល ១នាទី និង ២១,២វិនាទី។ ក្នុងនោះប្រតិបត្តិការ CPU លើ iPhone SE ប្រើពេល ៣៩,៥វិនាទី និង S20 Ultra ប្រើពេល ៣៨,៥វិនាទី។ ចំណែកប្រតិបត្តិការ GPU វិញ iPhone SE ប្រើពេល ១៥វិនាទី និង S20 Ultra ប្រើពេល ១៧,៧វិនាទី។

ចំពោះប្រតិបត្តិការ CPU និង GPU រួមបញ្ចូលគ្នា លើ iPhone SE ចំណាយពេល ២០,៥វិនាទី និង S20 Ultra ប្រើពេល ២៤,៨វិនាទី។ ទស្សនាវីដេអូលម្អិតដូចខាងក្រោម ៖

 

ដកស្រង់ពី៖ sabay