បណ្តាញសង្គម

Instagram នឹងចែកលុយជាមួយអ្នកផលិតវីដេអូដាក់ IGTV

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន Instagram នឹងចែករំលែកប្រាក់ចំណូលជាមួយអ្នកបង្កើតវីដេអូ សម្រាប់ចំណូលដែលបានតាមរយៈ Ads (ការផ្សាយពាណិជ្ជកម្ម) និងចំណូលដែលបានពីទស្សនិកជនដែលបានចំណាយពេលទស្សនាវីដេអូផ្សាយផ្ទាល់។

នៅសប្ដាហ៍ក្រោយនេះ Ads នឹងចាប់ផ្ដើមបង្ហាញក្នុង IGTV ដែលមានអ្នកផលិតវីដេអូនិយាយភាសាអង់គ្លេសប្រមាណ ២០០នាក់ប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតអាចឲ្យ Ads បង្ហាញក្នុងវីដេអូរបស់ពួកគេ។

Instagram នឹងចែករំលែកប្រាក់ចំណូលបានពី Ads ចំនួន ៥៥% ទៅដល់អ្នកបង្កើតវីដេអូ។វិធីសាស្ត្រស្វែងរកប្រាក់ចំណូលមួយទៀតដែល Instagram បានបង្ហាញគឺ អ្នកផលិតវីដេអូអាចដាក់លក់ Badge តាមរយៈការ Live វីដេអូលើ Instagram ដែលនឹងចាប់ផ្ដើមសាកល្បងជាមួយក្រុមអ្នកផលិតវីដេអូទ្រង់ទ្រាយតូចចាប់ពីខែក្រោយ។

បន្ទាប់មកនឹងពង្រីកដល់ទូទាំងអាមេរិក, ប្រេស៊ីល, ចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ទួរគី, អេស្ប៉ាញ និងម៉ិកស៊ីកូ។ អ្នកទស្សនាវីដេអូ Live អាចទិញ Badge ចំនួនបី ដែលមានតម្លៃ ០,៩៩ដុល្លារ ១,៩៩ដុល្លារ និង ៤,៩៩ដុល្លារ ដែលពេលទិញរួច Badge នេះនឹងលោតពីមុខឈ្មោះពេលដែល Comment ក្នុងវីដេអូ៕

ដកស្រង់ពី៖sabay