Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google ចែកលុយបុគ្គលិកដែលធ្វើការពីផ្ទះ ម្នាក់ ១ពាន់ដុល្លារ

  • បោះពុម្ព

ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតដែរ Google បានឲ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈដែលជំងឺកូវីដ១៩បន្តវាយលុយ មិនទាន់ស្រាកស្រាន្ត។

បន្ថែមពីនេះដែរ Google បានផ្ដល់កញ្ចប់លុយ ១ពាន់ដុល្លារ ដល់បុគ្គលិកទាំងឡាយដែលធ្វើការពីផ្ទះ។លោក Sundar Pichai ជានាយកប្រតិបត្តិ Google បច្ចុប្បន្នបានឲ្យដឹងថា Google នឹងផ្ដល់កញ្ចប់លុយ ១ពាន់ដុល្លារ (ឬជារូបិយប័ណ្ណផ្សេងសម្រាប់ប្រទេសដទៃដែលមានតម្លៃស្មើគ្នា) សម្រាប់រ៉ាប់រងលើការចំណាយលើគ្រឿងសង្ហារិម ឬគ្រឿងប្រើប្រាស់ចាំបាច់ដទៃទៀតដូចជាម៉ាស៊ីនកុំព្យូទ័រ ខណៈដែលពួកគេធ្វើពីផ្ទះ។

ដើម្បីជាការជំរុញទឹកចិត្តបុគ្គលិក ឲ្យបុគ្គលិកមានសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត Googleក៏នឹងបង្កើតជាកម្មវិធីឲ្យបុគ្គលិកអាចមានសកម្មភាពជុំគ្នាតាមរយៈអនឡាញបាន ដូចជាការការរៀនពីការចម្អិនម្ហូបពីចុងភៅ Google និងការរៀនធ្វើលំហាត់ប្រាណតាមអនឡាញជាដើម៕

ដកស្រង់ពី៖sabay