Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធីតម្រង់រូបភាពឲ្យបានស្អាត ដោយប្រើ Lightroom និង Photoshop (វីដេអូ)

  • បោះពុម្ព

អ្នកថតរូបឈ្មោះ Demas Rusli បានបង្កើតវីដេអូបង្រៀនមួយដែលអាចជាផលប្រយោជន៍ដល់អ្នកថតរូបទាំងឡាយ។

ក្នុងពេលត្រឹមប៉ុន្មាននាទី លោកបានបង្ហាញអំពីវិធីតម្រង់រូបភាពឲ្យត្រង់ ដោយប្រើប្រាស់នូវកម្មវិធី Lightroom និង Photoshop។

ក្នុងវីដេអូ Rusli បានបង្ហាញអំពីវិធីសាស្ត្រពីរ។វិធីសាស្ត្រទីមួយដែលងាយស្រួលជាងនោះគឺការប្រើប្រាស់ Tool ឈ្មោះ Upright ក្នុងកម្មវិធី Lightroom ដើម្បីគូរបន្ទាត់ផ្ដេក និងបន្ទាត់ឈរចំនួនពីរ ដែលបង្ហាញថារូបភាពពេលតម្រង់ទៅមានរូបរាងបែបណា។ក្រោយមកកម្មវិធី Lightroom នឹងដំណើរការ ការកែខៃរូបភាពដោយឯងៗ។

វិធីសាស្ត្រទីពីរគឺការប្រើកម្មវិធី Photoshop ដោយមានបញ្ចូលនូវបន្ទាត់សម្រាប់បង្ហាញអំពីទីតាំង (ចុច CTRL/CMD + R)។ ក្រោយមកគេបានប្រើប្រាស់ Tool Free Transform ដើម្បីកែសម្រួល Perspective, Distort និង Skew រហូតរូបភាពដូចជាអ្វីដែលគេចង់បាន។ ចុងក្រោយគឺប្រើប្រាស់ Content Aware Fill ដើម្បីបំពេញចន្លោះដែលនៅសល់។ ទស្សនាវីដេអូលម្អិតខាងក្រោម ៖

ដកស្រង់ពី៖sabay