Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតទេដែល ស៊ុន ស្រីពេជ្រ កំពុង​មាន​ផ្ទៃពោះ​៨​ខែ?

  • បោះពុម្ព

តារាចម្រៀងស្រគត់ស្រគំអ្នកនាង ស៊ុន ស្រីពេជ្រ បានព្រលយពាក្យសម្ដី និងអាការៈប្លែកៗតាមទំព័រហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយនេះ ដោយសារទាំងនោះហាក់បង្ហាញពីសភាពស្ត្រីមានផ្ទៃពោះម្នាក់។

ចាស់បុរាណតែងនិយាយតៗគ្នាថា អាការៈស្រ្ដីមានផ្ទៃពោះ ឬចាញ់កូន គឺចង់ហូបអ្វីដែលប្លែក ហើយច្រើនហួសពីការគិត។ ពេលខ្លះស្ត្រីមានគភ៌មានអារម្មណ៍មួម៉ៅ ប្រសិនបើមិនបានហូបអ្វីតាមចំណង់ភ្លាមៗ។ ស្រដៀងគ្នានេះដែរ ស៊ុន ស្រីពេជ្រ បានបង្ហាញពីការហូបមង្ឃុត និងសារទាក់ទងនឹងស្ត្រីមានផ្ទៃពោះ ហើយឲ្យមហាជនជួយឲ្យយោបល់ចំពោះការហូបចុកក្នុងគ្រាហ៍ដែលស្ត្រីមានផ្ទៃពោះទៀតផង។

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្រីពេជ្រ បានបញ្ចេញសារមួយថា "ឆ្ងាញ់ម៉ែអាឆ្ងាញ់ ៥គីឡូមួយសន្ទុះម៉ត់ឡេវ គេភ្លក់មួយមិនបានទៀតខឹងយកម៉ងម៉ាក់កូនវឌ្ឍនា"។ ហើយនៅថ្ងៃម្សិលមិញនេះ នាងបានបង្ហាះសារមួយទៀតថា"ញ៉ាំមង្ឃុតច្រើនមានបញ្ហាដែរទេ សម្រាប់ស្ត្រីពោះធំ(៨ខែ) ជួយប្រាប់ផង បើដឹងបងប្អូន”។

Sabay បានព្យាយាមសុំការបកស្រាយពីសាមីខ្លួនជុំវិញរឿងនេះ ប៉ុន្តែអ្នកនាងមិនទាន់ឆ្លើយតប។ តារាស្រីធ្មេញច្រពើសល្បីឈ្មោះខាងច្រៀងរៀបរាប់ពីតំបន់ទេសចរណ៍ ស៊ុន ស្រីពេជ្រ ត្រូវបានសារព័ត៌មានចុះផ្សាយថា នាងធ្លាប់បង្កើតបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ដែលគិតមកដល់ពេលនេះមានវ័យជាងមួយខួបហើយ ទាំងនាងពុំធ្លាប់មានដំណឹងចូលរោងការក្រាបផ្ទឹមតាមប្រពៃណីខ្មែរសោះមុននោះ។

ទោះជាយ៉ាងណា ស៊ុន ស្រីពេជ្រ បានបញ្ជាក់ប្រាប់សារព័ត៌មានកាលណោះវិញថា អ្នកនាងធ្លាប់បានរៀបការរួចហើយ។ ប៉ុន្តែមកដល់ចុងឆ្នាំ ២០១៩ គេឃើញ ស៊ុន ស្រីពេជ្រ ចូលរោងការជាមួយបុរសវ័យក្មេងដែលជាប់សង្ស័យកាលគ្រានោះម្ដងទៀត យ៉ាងអធិកអធម ហើយរហូតមកដល់ពេលនេះនាងត្រូវបានគេសង្ស័យថានាងត្រៀមធ្វើជាម្ដាយក្មេងម្នាក់ទៀតហើយ៕

ដកស្រង់ពី៖ Sabay