Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lady Gaga បញ្ជាក់​អារម្មណ៍ពិត​ពេល​រួម​ការងារជាមួយ​ BLACKPINK ​លើក​ដំបូង

  • បោះពុម្ព

តារាចម្រៀងអាមេរិក Lady Gaga បានទម្លាយពីការយល់ឃើញមួយចំនួនសម្រាប់ការផលិតអាល់ប៊ុមថ្មីរបស់ខ្លួន ពិសេសពេលបានរួមសហការជាមួយនឹង BLACKPINK តាមរយៈបទចម្រៀង «Sour Candy»។

អំឡុងពេលផ្ដល់បទសម្ភាសជាមួយនឹងបណ្ដាញផ្សព្វផ្សាយជប៉ុន TV Groove តារាអាមេរិករូបនេះបាននិយាយថា៖ «ខ្ញុំបានទាក់ទងទៅ BLACKPINK និងស្នើថាតើពួកគេចង់ធ្វើការជាមួយខ្ញុំ ចេញបទថ្មីឬក៏អត់? ហើយពួកគេក៏រីករាយនឹងដំណឹងនេះដែរ។ ខ្ញុំចង់លើកតម្កើងនារីដែលមានឥទ្ធិពលដូចជា BLACKPINK ហើយពួកគេក៏មានការយល់ឃើញបែបនេះដែរ។

យើងមានពេលល្អជុំគ្នា ពេលធ្វើបទ “Sour Candy”។ ខ្ញុំរំភើបណាស់ពេលឮថាពួកគេប្រែបទនេះជាភាសាកូរ៉េ ហើយខ្ញុំចង់ឲ្យពួកគេដឹងថាវគ្គពួកគេច្រៀងពិតជាពិសេស។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ពេលបានស្ដាប់បទចម្រៀងរបស់ពួកគេ។ ពួកគេជាក្មេងស្រីស្រស់ស្អាត និងពេញដោយទេពកោសល្យ។

ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាសមាជិកទី ៥របស់ក្រុម BLACKPINK តាមរយៈបទថ្មីនេះ»។ ចំណែកបទថ្មីរបស់តារាទាំង ៥ខាងលើ នឹងបង្ហាញជាផ្លូវការនៅថ្ងៃទី ២៩ ខែឧសភា ក្នុងអាល់ប៊ុម «Chromatic» របស់ Lady Gaga៕

ដកស្រង់ពី៖Sabay