បណ្តាញសង្គម

ការ​ពិត​នៅ​ក្រោយ​ពី​រូបភាព​ពពោះ​របស់ ម៉ៅ គី​ម​ធីតា ដែល​បង្ក​ការ​ភ្ញាក់ផ្អើល

រាជធានីភ្នំពេញ ៖ រូបភាពមួយសន្លឹករបស់តារាសម្តែងនាង ម៉ៅ គីមធីតា កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីតារាបានបង្ហោះកាលពីពេលថ្មីៗនេះ។

ម៉ៅ គីមធីតា បានបង្ហោះរូបភាពរបស់ខ្លួនក្នុងសភាពពពោះ ទាំងខ្លួនមិនទាន់រៀបការ បើទោះបីជាគេដឹងថា នាងកំពុងសាងទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាចម្រៀងលោក គូម៉ា ក៏ដោយ។` ចំណងស្នេហ៍មិនទាន់ទាំងបានបន្លឺឡើងនូវភ្លេងការផង ស្រាប់តែ ម៉ៅ គីមធីតា បានបញ្ចេញរូបភាពពពោះសាធារណៈ ដែលនាំឱ្យមហាជនមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយនឹងរូបភាពពពោះនាពេលនេះ ម៉ៅ គីមធីតា ក៏បានភ្ជាប់សារថា សុំទោសផង អ្នកដែល Crush អូនទាំងអស់គ្នា ។ ដែលសារមួយនេះរឹតតែធ្វើឱ្យមហាជនកាន់តែមានការសង្ស័យពីការពពោះមុនរៀបការបស់នាង។ ជាការកត់សម្គាល់ បន្ទាប់ពីនាងបានបង្ហោះរូបភាពមួយនេះមក មានប្រិយមិត្តគាំទ្រមួយចំនួនបានសម្តែងការអបអរសាទរ ខណៈពេលមហាជនមួយចំនួនក៏បាននាំគ្នារិះគន់ផងដែរ។

យ៉ាងណាម៉ិញ នៅពេលមានការសួរនាំអំពីបញ្ហានេះ ម៉ៅ គីមធីតា បានបញ្ជាក់ថា កូននៅក្នុងផ្ទៃនាងគ្រប់ខែជិតសម្រាលហើយ។ ការអះអាងនេះ រឹតតែធ្វើឱ្យមហាជនមួយចំនួនកាន់តែភ្ញាក់ផ្អើល និងដាក់ការសង្ស័យថា តារារូបនេះពិតជាមានកូនពិតប្រាកដ មិនមែនជាការសម្តែងនោះឡើយ។ ទោះបីជាយ៉ាងណា ក្រោយពេលដំណឹងនេះ កាន់តែមានភាពសុះសាយខ្លាំង រហូតមានការចុះផ្សាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកនានានោះ តារាសម្តែងនាង ម៉ៅ គីមធីតា ក៏បានចេញមុខបញ្ជាក់អំពីបញ្ហាមួយនេះ។

ម៉ៅ គីមធីតា បានអះអាងថា រូបភាពពពោះដែលនាងបានបង្ហោះនោះ គឺគ្រាន់ជាការសម្តែងនៅក្នុងឈុតមួយនៃរឿងប៉ុណ្ណោះ មិនមែនជាការពិតឡើយ។ នាងបន្ថែមថា រូបនោះជាឈុតមួយនៅក្នុងរឿងដែលនាងសម្តែង ហើយគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៏នាពេលឆាប់ៗខាងមុខនេះ។ យ៉ាងណា បើតាម ម៉ៅ គីមធីតា រហូតមកទល់ពេលនេះនាងមិនមានការពពោះអ្វីទេ និងស្នើឱ្យមហាជនកុំមានការភាន់ច្រឡំ។

ដោយឡែកពាក់ព័ន្ធទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងលោក គូម៉ា វិញ នោះត្រូវបាន ម៉ៅ គីម ធីតា លើកឡើងថា អ្នកទាំងពីរនឹងរៀបចំពិធីតាមប្រពៃណីនាពេលខាងមុខនេះ បន្ទាប់ពីបានស្វែងយល់ចិត្តគ្មាអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដកស្រង់ពី៖ កោះសន្ដិភាព