Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចចេញរាងពីក្រោយ Lexus IS ឆ្នាំ២០២១ ដែលនឹងផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង

  • បោះពុម្ព

ការទន្ទឹមរង់ចាំនៃរថយន្ត Lexus IS ថ្មី នឹងត្រូវបញ្ចប់នាពេលឆាប់ៗ ស្របពេលដែលក្រុមហ៊ុនរថយន្តជប៉ុននេះ បានប្រកាសកាលបរិច្ឆេទផ្លូវការក្នុងការបង្ហាញវា។

រថយន្ត Lexus IS ជំនាន់ទី៤ ថ្មី នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ តាមរយៈកម្មវិធីអនឡាញមួយ នាថ្ងៃទី០៩ ខែមិថុនា នៅវេលាម៉ោង ៧យប់ នៅសហរដ្ឋអាមេរិក និង ទី១០ មិថុនា វេលាម៉ោង ៨ព្រឹក នៅក្នុងប្រទេសជប៉ុន។ឥឡូវនេះ Lexus បានបញ្ចេញរូបថតមួយសន្លឹក បង្ហាញឲ្យឃើញផ្នែកខាងក្រោយនៃរថយន្ត Lexus IS ឆ្នាំ២០២១ ដែលនឹងត្រូវផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង។

តាមរយៈរូបថតខាងលើ យើងអាចមើលឃើញការផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងក្រោយថ្មី ដោយប្រើចង្កៀងក្រោយប្រភេទ LED ជាខ្សែបន្ទាត់លាតពេញផ្នែកខាងក្រោយតែម្តង។ ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញវាមានបំពាក់កាងកាត់ខ្យល់ផ្នែកខាងក្រោម ដែលគេសន្មត់ថា វានឹងមានកាងក្រោយរាងកាច។ គួរឲ្យដឹងថា Lexus IS ជំនាន់ថ្មីនេះ មានការឌីហ្សាញកាត់តាមរថយន្ត Lexus LS៕

ដកស្រង់ពី៖sabay