Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទណាខ្លះអាចថតរូប ថតវីដេអូ ថតពេលយប់ ឬ Zoom បានស្អាតដាច់គេ?

  • បោះពុម្ព

ស្ថាប័នជំនាញខាងវាយតម្លៃសមត្ថភាពកាមេរ៉ា DxOMark បានចេញផ្សាយបញ្ជីអំពីស្មាតហ្វូនដែលមានកាមេរ៉ាល្អដាច់គេគិតត្រឹមបច្ចុប្បន្ន ដោយមានចែកចេញជាច្រើនប្រភេទ ក្នុងនោះរួមមាន ៖

ល្អជាងគេសម្រាប់ការថតរូប ៖

Huawei P40 Proជាមួយពិន្ទុចំនួន ១៤០ នៃការថតរូបសន្លឹក ធ្វើឲ្យ P40 Pro នាពេលនេះគឺជាស្មាតហ្វូនដែលទទួលបានពិន្ទុខ្ពស់ជាងគេលើការថតរូបសន្លឹក។ ល្អជាងគេសម្រាប់ការថតវីដេអូ ៖ Huawei P40 Pro មិនត្រឹមតែខ្លាំងលើការថតរូបសន្លឹក ប៉ុន្តែ P40 Pro ក៏ស្ថិតនៅលំដាប់កំពូលនៃការថតវីដេអូផងដែរ ដែលវាទទួលបានពិន្ទុ ១០៥ សម្រាប់ការថតវីដេអូ។

ល្អជាងគេសម្រាប់ការថតរូបប្លង់ទូលាយ ៖

Samsung Galaxy S20 Ultra

 

នៅផ្នែកថតរូបប្លង់ទូលាយ Galaxy S20 Ultra អាចទទួលបានពិន្ទុចំនួន ៤៧ពិន្ទុ ជាលំដាប់ពិន្ទុខ្ពស់ជាងគេសម្រាប់ផ្នែកនេះ។ល្អជាងគេសម្រាប់ការថតរូបពេលយប់Huawei P40 Pro

 

សម្រាប់ការថតរូបនៅទីងងឹត និងទីខ្វះពន្លឺ គឺ Huawei P40 Pro ទទួលបានពិន្ទុ ៧០ ដែលជាពិន្ទុមួយខ្ពស់ជាងគេ ក្រោយឆ្លងកាត់ការធ្វើតេស្តច្រើនប្រភេទ មានថតដោយបើក Flash, ថតដោយបិទ Flash និងថតប្រើ Night Mode ជាដើម។ ល្អជាងគេសម្រាប់ការថតរូប Zoom ៖ Huawei P40 Pro

 

កាមេរ៉ារបស់ P40 Pro មានសមត្ថភាពខ្លាំងដែលអាចធ្វើការ Zoom បែប Optical បានរហូតដល់ ៥ដងឯណោះ ដែលអាចឲ្យវាទទួលបាន ១១៥ពិន្ទុ លើការថតរូបភាព Zoom។ ល្អជាងគេសម្រាប់ការថតរូប Bokeh ៖ Samsung Galaxy Note10+ 5Gនាពេលបច្ចុប្បន្ននេះស្មាតហ្វូនដែលជាម្ចាស់ជើងឯកខាងការថតរូបភាព Bokeh ដែលព្រាលផ្នែកខាងក្រោយ គឺបានទៅលើ Galaxy Note10+ 5G ដែលវាបាន ៧៥ពិន្ទុ ក្រោយការធ្វើតេស្ត៕

ដកស្រង់ពី៖sabay