បណ្តាញសង្គម

រុស្ស៊ី យកឡាន Lexus RX និង NX ទៅលេង មើលទៅកាចខ្លាំង

ក្រុមហ៊ុនកែច្នៃ និងលេងរថយន្តមួយនៅក្នុងប្រទេសរុស្ស៊ី មានឈ្មោះថា SCL Global Concept បានផ្តល់គ្រឿងលេងសម្រាប់រថយន្ត Lexus RX និង NX ដោយកាងលេងសម្រាប់ RX ត្រូវពួកគេហៅថា "Goemon” និង "Kotaro” សម្រាប់ NX។

គ្រឿងលេងទាំងនោះរួមមាន ប៉ាណាមុខ, កាងតខាងមុខ, កាងលើកង់មុខក្រោយ, កាងក្រោយ, កាងកាត់ខ្យល់ក្រោយផ្នែកខាងលើ និងកាងកាត់ខ្យល់ក្រោយផ្នែកខាងក្រោម ផងដែរ។SCL Global Concept អះអាងថា គ្រឿងលេងទាំងអស់នោះ គឺត្រូវតាមស្តង់ដារ OEM (Original Equipment Manufacturer) និងធានាថាដាក់ត្រូវល្អឥតខ្ចោះតែម្តង សម្រាប់រថយន្តទាំង ២ ម៉ូដែលនោះ។

ជាមួយនឹងការលេងដ៏កាច និងត្រូវតាមស្តង់ដារបែបនេះ គឺវាមានតម្លៃមិនថោកឡើយ ពោល Goemon សម្រាប់ Lexus RX មានតម្លៃ ៩ ៨០០ដុល្លារ និងថ្លៃដឹកពីរុស្ស៊ីចំនួន ២ ១៥០ដុល្លារទៀត ខណៈ Kotaro សម្រាប់ Lexus NX វិញ មានតម្លៃ ៦ ៨២៥ដុល្លារ និងថ្លៃដឹក ១ ៩៥០ដុល្លារ៕

ដកស្រង់ពី៖sabay