Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាបង្កើត App មួយសម្រាប់លុប App ចិនទាំងអស់លើទូរសព្ទ

  • បោះពុម្ព

កម្មវិធី Android មួយឈ្មោះថា "Remove China Apps” បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ One Touch AppLabs បានក្លាយជាកម្មវិធីដែលពេញនិយមខ្លាំងមួយនៅឥណ្ឌា ដែលគិតចាប់តាំងពីខែឧសភាមក វាមានចំនួនទាញយកចូលដល់ខ្ទង់ ១លានដងហើយ។

កម្មវិធី "Remove China Apps” នេះមានតួនាទីដូចជាឈ្មោះកម្មវិធីអ៊ីចឹង គឺវានឹងប្រាប់ថាកម្មវិធីលើទូរសព្ទដែលគេបានដំឡើងណាមួយជាកម្មវិធីចិន ហើយអាចបញ្ជាលុបកម្មវិធីនោះចេញពីទូរសព្ទ។

យ៉ាងណាក្ដីកម្មវិធីនេះមិនអាចដឹងអំពីប្រភពកម្មវិធីដែលមានដំឡើងលើទូរសព្ទរួចជាស្រេច (Pre-Installed) នោះទេ។ គួរដឹងថាកម្មវិធីខាងលើនេះមានចំនួនអ្នកទាញយកច្រើននៅឥណ្ឌាក៏ដោយសារតែប្រទេសឥណ្ឌា និងប្រទេសចិន កំពុងតឹងសរសៃកដាក់គ្នាជុំវិញជម្លោះព្រំដែននៅតំបន់ជួរភ្នំហិមាល័យ៕

ដកស្រង់ពី៖sabay