Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាកំប្លែង Mr Queen កំពុងដង្ហោយរកជំនួយសង្គ្រោះជីវិត

  • បោះពុម្ព

តារាកំប្លែង Mr Queen កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ ឬពេទ្យលោកសង្ឃ ហើយរូបលោកក៏ត្រូវការឈាម៤សាក់ ដើម្បីសង្គ្រោះជីវិតក្នុងគ្រាដែលស្ថានភាពជំងឺដុនដាបខ្លាំងនេះដែរ។

មិត្តសិល្បៈ និងជាអ្នកដែលធ្លាប់កៀរគរជំនួយជួយដល់តារាកំប្លែងរូបនេះ គឺលោក សាយ សៀរ៉ា ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា Mr Queen បានបាត់ចំណូល៣ឆ្នាំហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក និងរបេង។ តារាកំប្លែងរូបនេះបានធ្លាក់ខ្លួនរស់នៅក្នុងបន្ទប់ជួលតូចមួយក្នុងរាជធានីភ្នំពេញជាមួយម្ដាយ និងប្អូនម្នាក់ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវការជំនួយពីសប្បុរសជន។

សាយ សៀរ៉ា៖"ពីមុនខ្ញុំរ៉ៃអង្គាសថវិកាទៅជួយគាត់ឥឡូវ មានតែអំពាវនាវបន្ថែមទៀត ហើយអ្វីដែលគាត់ត្រូវការចាំបាច់ និងបន្ទាន់នៅពេលនេះ គឺឈាម។ ខ្ញុំសង្ឃឹមថានឹងមានសប្បុរសជនជួយគាត់" តារាកំប្លែងភេទទី៣ Mr Queen ដែលមានឈ្មោះពិតថា ហួត វឌ្ឍនា ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗ អមដោយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គម។

លោកក៏ធ្លាប់ឡើងឆាកតន្ដ្រីធំៗលេងកំប្លែងខ្លះដែរ ប៉ុន្ដែរយៈពេលជាង៣ឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកឈឹង។ ក្រោយមកទើបគេឯងដឹងថារូបលោកធ្លាក់ខ្លួនឈឺ ហើយរស់នៅយ៉ាងតោកយ៉ាក៕

ដកស្រង់ពី៖ Sabay